Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មានសេវាអ៊ីនធើណែត ក៏អាចទទួលទូទាត់តាមឃ្យូអរកូដ របស់អេស៊ីលីដាម៉ូបាលបានដែរ

spot_img

ភ្នំពេញ ៖ បច្ចុប្បន្ន ដោយសារភ័យខ្លាចឆ្លងជំងឺកូវីដ១៩ តាមរយៈការទូទាត់សាច់ប្រាក់ ប្រជាជន កម្ពុជា បាន ងាក មកប្រើប្រាស់ការទូទាត់ថ្លៃទំនិញផ្សេងៗតាមប្រព័ន្ធបច្ចេកវិទ្យា ដែលផ្តល់នូវសេវាកម្មលឿនរហ័ស និងសុវត្ថិ ភាព ។

ដើម្បីចូលរួមផ្តល់ភាពងាយស្រួលនេះ អេស៊ីលីដាម៉ូបាល ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់អតិថិជន សម្រាប់ការប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ផ្ទេរប្រាក់ ទទួលប្រាក់ បង់ ថ្លៃ ទឹក ភ្លើង បញ្ចូលទឹកប្រាក់ ក្នុងទូរសព្ទដៃទូទាត់ថ្លៃទំនិញ តាមរយៈស្កេនឃ្យូអរកូដ ។ល។

ជាមួយគ្នានេះ បើទោះបីជាទូរស័ព្ទរបស់លោកអ្នកគ្មានសេវាអ៊ីនធើណែត ក៏អាចទទួលទូទាត់តាមឃ្យូអរកូដ របស់អេស៊ីលីដាម៉ូបាល បានដែរ។ វិធីសាស្រ្តនៃការប្រើប្រាស់នេះ អនុវត្តន៍នូវជំហានដូចខាងក្រោម៖
១. ប្រព័ន្ធនឹងបង្ហាញសារប្រាប់ នៅពេលលោកអ្នកបើក អេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទ ដែលមិនមានសេវាអ៊ីន ធើណែត។ សូមចុចប៊ូតុង “យល់ព្រម / OK”
២. សូមចូលម៉ីនុយ “ទូទាត់តាម QR / SCAN QR”
៤. ប្រព័ន្ធនឹងបង្ហាញឃ្យូអរកូដរបស់លោកអ្នក។ សូមបង្ហាញឃ្យូអរកូដនេះ ទៅអ្នកទូទាត់ ដើម្បីទទួលប្រាក់។

គួរបញ្ជាក់ថា សេវាអេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការ បានរូបិយប័ណ្ណពីរប្រភេទ គឺប្រាក់រៀល និងប្រាក់ដុល្លារ អាមេរិក។ ករណីមានប្រតិបត្តិការណាមួយ កើតឡើងជារូបិយប័ណ្ណផ្សេង ពីរូបិយប័ណ្ណ នៃគណនីរបស់លោកអ្នក ធនាគារ នឹងធ្វើការប្តូររូបិយប័ណ្ណនោះ ដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ផ្លូវការ របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×