Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរទេសចរណ៍ខេត្តរតនគិរី ត្រៀមអនុវត្តវិធានសុវត្ថិភាពនៃបិរបទកូវីដ១៩ ដើម្បីទាក់ទាញភ្ញៀវទេសចរ

spot_img

ខេត្តរតនគិរី ៖ ក្នុងអំឡុង និងក្រោយ ជំងឺកូវីដ-១៩នេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានត្រៀមអនុវត្តវិធាន សុវត្ថិភាពទាំង៧ របស់ក្រសួងទេសចរណ៍ ដែលរួមមាន ១- វិធានសុវត្ថិភាពសេវាកម្មដឹកជញ្ជូន ២- វិធានសេវាកម្មផ្លូវទឹកផ្លូវគោក ៣- វិធានសេវាកម្មស្នាក់នៅមានសណ្ឋាគារផ្ទះសំណាក់ ៤- វិធានសេវាកម្មម្ហូបអាហារ ៥- វិធានសុវត្ថិភាពតំបន់រមណីយដ្ឋាន ៦- វិធានសុវត្ថិភាពសហគមន៍អេកូទេសចរណ៍ និង ៧- វិធានសុវត្ថិភាពតំបន់ឆ្នេរដើម្បីស្ដារទាក់ទាញ និងទទួលភ្ញៀវទេសចរចូលមកកម្សាន្តក្នុង ខេត្តរតនគិរីឡើងវិញ ទាំងក្នុងកំលុងនិងក្រោយបញ្ចប់ជំងឺកូវីដ-១៩។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ខេត្តរតនគិរី នៅក្នុងបរិបទសម័យ កូវីដ១៩ ក្នុងឆ្នាំ២០២១នេះ ចំនួនភ្ញៀវទេសចរ មានជាង ៣ ម៉ឺននាក់ ថយចុះជិត ៦០ ភាគរយ បើធៀបទៅនឹងក្នុងអំឡុងឆ្នាំ២០២០ ដែលមានជាង១០ម៉ឺននាក់។

ខេត្តរតនគិរី មានតំបន់ទេសចរណ៍ជាច្រើនកន្លែង បែបធម្មជាតិ និងបែបកែច្នៃ ហើយបច្ចុប្បន្នអាជ្ញាធរ កំពុងតែចងក្រងទៅជា តំបន់ទេសចរណ៍សហគមន៍ និងតំបន់រមណីដ្ឋានបែបឯកជន ដែលមានតំបន់រមណីយដ្ឋានស្រុកចំនួន ២០រមណីយដ្ឋាន សម្រាប់បម្រើភ្ញៀវទេសចរ មកលេងកម្សាន្ត។

គួរបញ្ជាក់ថា ខេត្តរតនគិរី ជាប៉ូលសេដ្ឋកិច្ចទី ៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាច្រកសំខាន់ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ឆ្នេរ។ ខេត្តរតនគិរី ជាខេត្តដែលមានសក្ដានុពល លើវិស័យកសិឧស្សាហកម្ម វិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ជាដើម៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×