Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចម៉ូតូបានសម្រេច គេចខ្លួនបាន១៥ថ្ងៃ ជាប់អន្ទាក់របស់សមត្ថកិច្ច

spot_img

ភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូបានសម្រេច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ត្រង់ចំណុចបឹងឈូក ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រត់គេចខ្លួនបាន១៥ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បើកការស្រាវជ្រាវឃាត់ខ្លួនបាន២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន រក្សា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ០២នាក់ឃាត់ខ្លួនបាន ទី០១ឈ្មោះ ហេង សួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអ៊ីវ៉ាន់អនឡាញ ទីលំនៅផ្ទះលេខ៧ ផ្លូវលេខ២ បុរីហ្គ្រេនផាក ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី០២ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៩០A ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1CC-4499 មានលេខតួ300904 និងលេខម៉ាស៊ីន300964ចំនួន០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះឈ្មោះ អឿន រក្សា ភេទប្រុស អាយុ២២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1CC-4499 ចេញពីយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅស្ទួចត្រីនៅបឹងឈូក ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើ នៅលើដីទួលមាត់បឹង ដោយមិនបានចាក់សោរកត្រឹមត្រូវទេ ហើយម៉ូតូនោះក៏ពុំមានកូនសោរដែរ រួចក៏ដើរកាត់វាលស្រែទៅស្ទួចត្រីនៅបឹងឈូក ដែលមានចម្ងាយ ពីម៉ូតូប្រវែង១៥០ម៉ែត្ររហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រឡេកមើលម៉ូតូ ស្រាប់តែបាត់ពីកន្លែងទុក ហើយជនរងគ្រោះក៏មិនបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចយើងភ្លាមនោះទេ ដោយសារជាប់រវល់ការងារនិងត្រូវទៅស្រុកកំណើត នៅខេត្តព្រៃវែង លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះក៏បានមក រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ និងម៉ូតូម៉ាកខាងលើ យកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។


លុះដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ហេង សួរ ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1CC-4499 ម (ម៉ូតូរបស់ជនរងគ្រោះ) ត្រង់ចំណុចកន្លែងជួសជុលម៉ូតូ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ត្រង់ចំណុចផ្ទះលេខ៩០A ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បជនសង្ស័យទាំងពីរនាក់ រួមវត្ថុតាងត្រូវកម្លាំនគរបាលឃុំខ្លួន ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ចាត់ទៅតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖សួង សាម

spot_img
×