Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះកន្លងផុតយូរឆ្នាំ! ឈិន ឡុង នៅ​តែ​នឹក​រលឹក​ដល់​ប្រាសាទ​អង្គរវត្ត បង្ហោះ​រូប​១​សន្លឹក​ និង​ពោល​ពាក្យ​ថា​…

ប្រិយមិត្ត ជាពិសេសអ្នកចូលចិត្តតាមដានខ្សែភាពយន្តហុងកុង បានស្គាល់ហើយ តារាជើងចាស់ និងជាកំពូលអ្នកលេងក្បាច់គុនដ៏ល្បីឈ្មោះលោក Jackie Chan ឬហៅថា ឈិនឡុង។ តែបើទោះនៅពេលនេះ លោកមានវ័យចូលជិត ៧០ ឆ្នាំ ទៅហើយក្តី តែលោកហាក់មិនមានបំណងចង់ចូលនិវត្តន៍ពីសិល្បៈសម្តែងភាពយន្តប្រយុទ្ធនេះសោះ បន្ទាប់ពីបានឆ្លងកាត់អាជីពសិល្បៈនេះអស់រយៈពេលជាង ៥០ ឆ្នាំ មក។

លោក ឈិន ឡុង ត្រូវបានដឹងថា បានចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្ត តាំងពីនៅវ័យក្មេងម្ល៉េះ ពោលគឺដំណាលៗគ្នាជាមួយអតីតស្តេចគុនកុងហ្វូលោក Bruce Lee ឬហៅថា លី សៀវឡុង។ លោកបានដើរជាតួឯកក្នុងខ្សែភាពយន្តល្បីៗជាច្រើនរាប់មិនអស់ ទាំងរឿងផលិតកម្មក្នុងស្រុក និងរឿងហូលីហ្វូត ដែលពោរពេញទៅដោយឈុតឆាកដ៏គ្រោះៗថ្នាក់បំផុត។

តែយ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីដំណើរទេសចរណ៍របស់លោកវិញ គឺលោកក៏ធ្លាប់លេងប្រទេសកម្ពុជា កាលពីប៉ុន្មានឆ្នាំមុនផងដែរ ហើយនៅពេលនោះ លោកក៏បានទៅទស្សនាកម្សាន្ត ទៅកាន់ទឹកដីខេត្តសៀម ដើម្បីចង់ដឹងចង់ឃើញពីផ្ទាល់ភ្នែកពីប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរដូចជា៖ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន្ត និងជាពិសេសគឺប្រាសាទដ៏ល្បីឈ្មោះអង្គរវត្តតែម្តង។

ដោយឡែក ថ្មីៗនេះ (ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១) លោក ឈិន ឡុង បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈស្ងាត់ៗ ស្រាប់តែលោកបង្ហោះរូបថតអនុស្សាវរីយ៍១សន្លឹកថតនៅលើប្រាង្គប្រាសាទអង្គរវត្ត និងភ្ជាប់ Caption ជាភាសាចិននិងអង់គ្លេសយ៉ាងខ្លីថា៖ «成龍 Jackie Chan at Angkor Wat 🐲✌Cambodia 2004.»។

ជាមួយរូបថត១សន្លឹកនេះផងដែរ ឃើញថាមានពលរដ្ឋខ្មែរជាច្រើន បានសម្តែងក្តីរំភើប និងមោទនភាពជាខ្លាំង និងក៏បានថ្លែងអំណរគុណចំពោះក្តីស្រឡាញ់របស់លោក ដែលបានបង្ហាញ «ប្រាសាទអង្គរវត្ត» ទៅកាន់ពិភពលោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×