ខេត្តព្រះវិហារ ៖ មន្ត្រីនគរបាល មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ នេះ បានបញ្ជូនខ្លួនមន្ត្រីយោធាម្នាក់ និងគូកន ០៣នាក់ ដែលជា
ជនសង្ស័យជួញដូរគ្រឿងញៀន ទៅកាន់តុលាការខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ និង ចោទប្រកាន់ តាមនីតិវិធីច្បាប់ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្នុងជាំក្សាន្ត។

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា ជនសង្ស័យទាំង០៤ នាក់ ដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ ទី ១ ឈ្មោះ វែង គ្រឹះស្នា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាមន្ត្រីយោធា, ទី ២ ឈ្មោះ ឈឿន ចាន់ ដា ភេទ ប្រុស អាយុ២៤ ឆ្នាំ មុខរបរធ្វើជាជាងអ៊ុតស្គុតម៉ូតូ , ទី៣ ឈ្មោះ ខឿត ឈុន ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, និងទី ៤ ឈ្មោះ បុ៊ត ឆើត ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ ជាកសិករ ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ពួកគេ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ០៣ ខែសីហាឆ្នាំ ២០២១ នៅចំណុចភូមិរលំថ្ម ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការបង្ក្រាប និង ឃាត់ខ្លួន, សមត្ថកិច្ចបង្ក្រាប ដកហូតបាន ថ្នាំញៀនចំនួន ១៣ កញ្ចប់ធំ , ឧបករណ៍ជក់គ្រឿងញៀ មួយចំនួននិង ទូរស័ព្ទដៃចំនួន ចំនួន០៣ គ្រឿង៕
រក្សាសិទ្ធិដោយ: ចន្ទា ភា
