Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការផ្តន្ទាទោសយុជនម្នាក់ ដាក់គុកអស់មួយជីវិត និងពិន័យ៨០លានរៀល ពាក់ព័ន្ធការសារជួញគ្រឿងញៀនឆ្លងដែន ជាង ៣គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បានប្រកាសសាលក្រមផ្តន្ទាទោស យុវជនរកស៊ីគ្រឿងញៀនម្នាក់ ដាក់គុកកំណត់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង៣ គីឡូក្រាម។

យោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជាប់ចោទ រូបនេះ មានឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ស្នាក់នៅមិនពិតប្រាកដ។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ រក្សាទុក ដឹកជញ្ជូន និងជូញដូរដោយខុសច្បាប់ នៃសារធាតុគ្រឿងញៀន តាមមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែជាករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវ មកកម្ពុជា។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀន សរុបចំនួន ៣១១១.០៧ ក្រាម ក្នុងនោះ រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣១១០ ក្រាម, អ៉ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម, ជញីងថ្លឹងគ្រឿងញៀន០១គ្រឿង៕
រក្សាសិទ្ធិដោយះ ចន្ទាភា

×