Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនយុវជនម្នាក់ និង ដកហូតបានថ្នាំញៀន ICES ប្រមាណ ០៣ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការគ្នាជាមួយ កម្លាំងប៉ុស្ដិ៍នមន្ត្រីគរបាលរដ្ឋបាលក្រាំងធ្នង់ និង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បានបង្រ្កាប និងចាប់ឃាត់ខ្លួន យុវជនសង្ស័័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ករណីជួញដូរគ្រឿងញៀន ប្រមាណជិត ៣ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល នៅភូមព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ, ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅឯមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រក្សាសិទិ្ធដោយ: ចន្ទា ភា

×