ភ្នំពេញ ៖ អ្នកនាងគង់ សុជាតិ និង លោកជា វិបុល បានធ្វើឲ្យគេមើលឃើញថា វិថីស្នេហា របស់ពួកគាត់ទាំង២ មានសភាពលូតលាស់ទៅមុខជាប្រចាំ។ បើទោះបីការងាររកសុីដើរយឺត ដោយកូវីដឃើញថា អ្នកនាង និងលោកជាវិបុល នៅតែរក្សាបានទម្រង់ស្នេហាផ្អែមល្ហែមដូចតែគ្រាមុន។

២ឆ្នាំចុងក្រោយនេះ (២០១៩-២០២០) អ្នកនាងគង់ សុជាតិ ដែលធ្លាប់តែត្រូវប៉ាន់ប្រាក់ចំណូល ពីអាជីពពិធីការិនីនៅខាងក្រៅប៉ុស្ដិ៍ទូរទស្សន៍ តាមពិធីមង្គលការ, ជប់លៀង និងកម្មវិធីសម្ពោធក្រុមហ៊ុនផ្សេងៗ នាំឲ្យនាងអាចរកប្រាក់ចំណូលបានជាច្រើន ពាន់ដុល្លារជាមួយស្វាមីក្នុង១ខែៗនេះ បានខាតបង់ស្ទើរតែទាំងស្រុងតែម្ដង ព្រោះតែនាងថាកម្មវិធី ដែលគេកក់ហើយត្រូវបានលើកពេល ឬរំសាយចោលតែម្ដង។
អ្នកនាង សុជាតិ ធ្លាប់លើកឡើងថា រីករាយដែល បងប្អូនឬម្ចាស់កម្មវិធី រមែងមិនចោលពួកយើងទាំង២ ហើយរមែងអញ្ជើញតាមកម្មវិធីផ្សេងៗធ្វើឲ្យ នៅតែមានទីផ្សារ។ តែយ៉ាងណាការប៉ះពាល់សេដ្ឋកិច្ច ព្រោះតែកូវីដឃើញថា នរណាក៏ជួបចឹងយើង មានតែរង់ចាំបរិយាកាសល្អ មកវិញទាំងអស់គ្នា ។ ពិសេសគោរពតាមគោលការណ៍៣កុំ ៣ការពារ ២ចូលរួម។ យើងមិនត្រូវភ្លេចកូវីដនោះទេ មេរោគនេះនៅតែរំខានយើងៗ គួរតែការពារឲ្យជាប់ រក្សាអនាម័យខ្ពស់ ឲ្យជាប់លាប់។

ទោះជាគង់ សុជាតិ មិនចេញមុខច្រើនជាមួយប្ដី នៅកម្មវិធីផ្សេងៗ ដូចមុនព្រោះកូវីដក្ដី ប៉ុន្ដែនាងនិងស្វាមីក្លាយជាពិធីការិនីលេចធ្លោ នៅប៉ុស្ដិ៍ហង្សមាស ហើយនៅថ្ងៃទី២ខែសីហា សុជាតិ បាននាំប្ដីទៅធ្វើបុណ្យទានព្រះវស្សា នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងទៀតផង៕ រក្សាសិទ្ធិដោយ៖សំណាង SV













