ក្រុងព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៥ ខែសីហាឆ្នាំ ២០២១ លោក ទៀង វណ្ណារិទ្ធ អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ ហើយក៏ជា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងព្រះសីហនុផងដែរ បានទទួលថវិកាចំនួន ២ លានរៀល និងសម្ភារៈមួយចំនួនដូចជាម៉ាស និងស្រោមដៃ ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ។
ក្រោយពីរបានទទួលយកនោះក្រុមការងារ ក៏បានបែកចែកសម្ភារៈទាំងអស់នោះ ទៅតាមគោលដៅចាក់វ៉ាក់សាំង ចំនួន ០២ទីតាំង គឺ ទីតាំងបឋមសិក្សាឃ្លាំងលើ និងបឋមសិក្សា-អនវិទ្យាល័យតេជោហ៊ុនសែន កម្មករក្រុងព្រះសីហនុ ដេីម្បីទុកសម្រាប់ សមាជិក សមាជិកា ស.ស.យ.ក.ស/ង និងក្រុង យកទៅប្រេីប្រាស់ ក្នុងការសម្របសម្រួលនៅទីតាំងចាក់វ៉ាក់សាំងនោះផងដែរ៕ រក្សាសិទ្ធិដោយ៖CEN