ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៉ិន សុភិន រំលេចឲ្យគេដឹងពីចំណុចខ្លះ របស់លោក រ៉េមមី ហ៊ូ និង ភរិយា

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៤ សីហា ឆ្នាំ២០២១ លោក អ៉ិន សុភិន បានបង្ហោះសារយ៉ាងវែងអន្លាយ វាយបកទៅកាន់ផលិតករពីរនាក់ប្ដីប្រពន្ធ គឺលោក រ៉េមមី ហ៊ូ និង ភរិយា គឺអ្នកស្រី ផូ ភារ័ត្ន ដែលបានទម្លាយថា លោកមិនទូទាត់ទឹកប្រាក់ជាងមួយម៉ឺនដុល្លារ ជាថ្លៃពលកម្ម ដែលលោក និង ភរិយា បានដឹកនាំសម្ដែងភាពយន្តអោយ៣រឿង។

លោក អ៉ិន សុភិន បានឆ្លើយតបថា គួរឲ្យអស់សំណើច ហើយឲ្យបងប្អូនផលិតករចាំមុខពីរនាក់នេះឲ្យច្បាស់។ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទ រឿងពួកគាត់ធ្វើការមិនកើតចង់បានលុយ ខុសក្បួនហេតុ តែអាណិតពួកគាត់អត់ការងារធ្វើ។ តេមកសុំការងារធ្វើ អាណិតពេកក៏អោយម្ដង៣រឿងដឹក (ដឹកនាំសម្ដែង)។ ១-រឿងឯកការ ដឹកនាំរឿងមិនកើត ហើយបានកក់លុយត្រឹមត្រូវដល់ដំណាក់កាលទី២ មិនទាន់បានបង់ ព្រោះរឿងយកមិនបាន ខុសច្រើន ដឹកឲ្យរួចតែពីដៃ។ ចឹងតើឲ្យគេបង់លុយឲ្យដែរ? ណាមួយតាំងពីថតចប់មកកូវីតរហូត។ រឿងនេះមិនទាន់គិតយ៉ាងម៉េចផង មកថាគេមិនទាន់បង់លុយ កុំឲ្យតែគេប្ដឹងវិញទៅសំណាងហើយ។ ដឹកនាំរឿងតម្រូវចិត្តខ្លួនឯង មិនតម្រូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។ តែនេះចង់បង្កបញ្ហាដោយខ្លួនឯង។ អាណិតណាស់តែការងារមិនកើត ចង់តែបានលុយគេ ពេលមកសុំការងារគេ ធ្វើនិយាយល្អតែពេលបានការងារ ទៅធ្វើចរិកមើលងាយការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស។ ២ -“រឿងបេសកម្មស្នេហ៍” ដឹកមិនកើត កាត់តមិនចេញ លុយកាក់បានកក់រួចហើយ នៅតែដំណាក់កាលបន្ទាប់។ ៣-រឿង”វង្វេង” ក៏ដូចគ្នាដឹកមិនបានកូនក្មេង ដឹកលេងផងមើលមិនយល់ រឿងលុយកាក់គេបានកក់រួចរាល់ហើយដែរ។
នៅតែបង់ដំណាក់កាលបន្ត តែពេលនេះរឿងទាំងបី យកជាការមិនបានសោះ ហេតុតែចង់ជួយ មិនមានបទពិសោធន៍សោះ ក៏អោយឱកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។ សូមផលិតករទាំងអស់គ្នាប្រយ័ត្នចាញ់បោកពួកគាត់ទាំងពីរនាក់។ ខ្ញុំខូចអស់បីរឿងរ៉ាប់មុឺនដុល្លារ មិនបាននិយាយអីមួយម៉ាត់ ទុកមុខរ៉ាប់អានគ្នា តែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុតែជួបញ្ហាសេដ្ធកិច្ទ។ អាណិតដែរតែមនុស្សចង់បានលុយគេ ដោយមិនធ្វើការឲ្យនោះទុកតាមនឹងទៅ សុខចិត្តយករឿងមកឲ្យអ្នកផ្សេងធ្វើវិញ។

នេះជាបទពិសោធន៍ថ្មីមួយចេះចង់បានលុយគេអត់ចេះខ្មាស តែខាងក្រុមហ៊ុនកំពុងតែរកមុខឲ្យដឹកសងផង គួឲ្យចង់សើចអ្នកដឹងនាំរឿងគ្មាន License!!!!!!។ ការបង្ហោះរបស់លោកកំពុងធ្វើឲ្យរសើបយ៉ាងខ្លាំង ស្របពេល ដែលការទម្លាយរបស់ រ៉េមមី ហ៊ូ និង ភរិយា ដែលត្រូវគេដឹងថា គឺជាផលិតករ និង ជាអ្នកច្នៃម៉ូដមកពីអាមេរិក អះអាងថា ក្រោយដឹកនាំរឿងឲ្យផលិតកម្មមហាហង្សចប់៣រឿងយូរហើយ តែមិនឃើញលោក អ៉ិន សុភិន ទួទាត់ថ្លៃពលកម្មនៅសល់ឲ្យ។ យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់ អ៉ិន សុភិន គេកំពុងតែចាំមើលប្រតិកម្មបន្ត ពីភាគីម្ខាងទៀត៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម