Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្គើនបម្រាមគោចរ ៖ មនុស្សចំនួន ១៨នាក់បញ្ជូនទៅតុលាការ និងជិត២ពាន់នាក់ធ្វើការអប់រំ ណែនាំ

ភ្នំពេញ ៖ មនុស្សជិត ២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្សចំនួន ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណីល្មើសបម្រាមគោចរ និងផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ។
ការឃាត់ខ្លួនអប់រំ ណែនាំ ផាកពិន័យ និងបញ្ជូនទៅតុលាការនេះ បានធ្វើឡើងនៅក្នុងការអនុវត្តបម្រាមគោចរ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ CEN ឲ្យដឹងថា ក្នុងការអនុវត្តវិធានការច្បាប់ និងអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បាន ១១៩៤ករណី និងបានឃាត់ខ្លួនមនុស្សចំនួន ១៩០២នាក់ ធ្វើការអប់រំ និងពិន័យ , និងធ្វើការឃាត់រថយន្តដែលល្មើសវិធានការបានចំនួន ៩៤៩គ្រឿង , និងបានរៀបចំកសាងសំណុំរឿងតាមនីតិវិធីទៅលើបុគ្គលដែលល្មើសទៅនិងវិធានការរដ្ឋបាល ជាពិសេសក្នុងរយៈពេលបម្រាមគោចរ ដែលបុគ្គលនោះមានការផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ។

ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែងបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់ឯកឧត្តមឯកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អត់មានវិធានការណែនាំអប់រំទៀតទេ គឺអ្នកដែលល្មើស ហាងដែលល្មើស និងអ្នកដែលលល្មើសបម្រាមោលចរ អ្នកដែលជួបជុំផឹកស៊ី បើកហាងផ្សេងៗ ត្រូវវ៉ៃខ្នោះគឺត្រូវវ៉ៃខ្នោះតែម្តង និងត្រូវចាប់ខ្លួនយកមកតែម្តង អត់មានការអប់រំណែនាំទៀតទេ និងត្រូវធ្វើឲ្យតឹងរ៉ឹងបំផុត៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×