Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបភោជនីយដ្ឋានឈ្មោះតាសេត ឃាត់មនុស្សប្រុសស្រីចំនួន២១នាក់

ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអភិបាលខណ្ឌលោក ឃ្លាំង ហ៊ួត ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានឈ្មោះតាសេត ដែលលួចបើកខុសបម្រាម រដ្ឋបាលរាជធានីភ្នំពេញ និងឃាត់មនុស្សប្រុសស្រី២១នាក់ និងរថយន្តជាច្រើនគ្រឿង។

ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ កែវចិន្តា ក្នុងភូមិ១ ក្រុម១សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកសុីជួបជុំគ្នានោះទេ រយៈពេល១៤ថ្ងៃ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះតាសេតមួយកន្លែង ដែលនៅស្ថិតនៅភូមិ១ ក្រុម១សង្កាត់ជ្រោយចង្វារ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចលួចបើកការជួបជុំ និងប្រមូលផ្តុំគ្នាខុសពីគោលការណ៍របស់រាជរដ្ឋភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រីចំនួន២១នាក់ រួមទាំងរថយន្តជាច្រើនគ្រឿងផងដែរ ។

បញ្ជាក់ : នៅក្នុងការឃាត់ខ្លួនមនុស្សប្រុសស្រី ដែលល្មើសបម្រាមសាលារាជធានីភ្នំពេញ ទាំង២១នាក់ បញ្ជូនទៅស្នងការក្រុង។

ក្រោយពីធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២១នាក់ និងរថយន្តជាច្រើនគ្រឿង សមត្ថកិច្ចធ្វើការណែនាំ និងបញ្ជូនបន្តចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សា មេត

×