Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារក្រមួនព្រះដាក់ កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើឱ្យពុកម៉ែបងប្អូន នៅក្នុងសហគមន៍ តាមបែបគន្លងថ្មី

សៀមរាប ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ខែសីហានេះថា ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន នៅតាមមូលដ្ឋាននានា នៅក្នុងស្រុកបន្ទាយស្រី «ផ្សារក្រមួនព្រះដាក់» កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើឱ្យពុកម៉ែបងប្អូន នៅក្នុងសហគមន៍ តាមបែបគន្លងថ្មី ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់ មានការចំណាយថវិការៀបចំអ្វីទាំងអស់។

សំរាម អនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សុទ្ធតែត្រូវបានធានា នៅក្នុងផ្សារប្រភេទថ្មីនេះ ដោយសហគមន៍ខ្លួនឯង បើទោះជាមិនអាចធ្វើទៅតាមទម្លាប់ចាស់ ដែលខ្លួនមាន តែអ្នកលក់ដូរនៅតែអាច រកប្រាក់ចំណូលប្រចាំថ្ងៃបាន ប្រជាពលរដ្ឋទូទៅក៏នៅតែអាចទៅរកទិញ របស់របរត្រូវការចាំបាច់របស់ខ្លួនបានដដែល ហើយសហគមន៍ក៏ត្រូវបានការពារសុវត្ថិភាព ពីមេរោគកូវីដ១៩ទៀត។

លោកអភិបាលស្រុកបន្ទាយស្រី បានលើកឡើងបន្តថា នៅក្នុងកាលៈទេសៈ ដែលការរីករាលដាលនៃមេរោគកូវីដ កំពុងតែបន្តគំរាមកំហែង ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ការរៀនរស់នៅតាមបែបគន្លងថ្មី និងការប្រយត្ន័ប្រយែងខ្ពស់ ទៅលើបញ្ហាសុវត្ថិភាព នឹងក្លាយទៅជារឿង ដែលយើងត្រូវធ្វើជាប្រចាំ និងជាទម្លាប់ហើយ មិនមែនគ្រាន់តែធ្វើម្តងម្កាល ឬធ្វើតែពេលដែលគេនាំគ្នាផ្អើលនោះ មួយភ្លែតៗនោះទេ។ សូមបន្តអនុវត្តវិធានសុវត្ថិភាព ៣ការពារ-៣កុំ និងចាក់វ៉ាក់សាំងឱ្យបាន២ដូសគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×