Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ កើនដល់ជិត ២០ម៉ឺននាក់ ខណ:ទូទាំងប្រទេសជិត ៨លាននាក់

ភ្នំពេញ ៖ បើតាមរបាយការណ៍ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងទូទាំងប្រទេស បានឱ្យដឹងនាព្រលប់ ថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១ នេះថា រយៈពេល៥ថ្ងៃនៃការចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១៩៧,៨០៦នាក់ ខណៈសរុបទូទាំងប្រទេសចាក់បានចំនួន ៧,៨១០,៤៦៩នាក់។

ថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងទូទាំងប្រទេស បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ-១៩គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី Delta ផងដែរ ពោលគឺ នៅតែជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់វាយបក ជាមួយនឹងវីរុសកូវីដ-១៩ ទោះជាប្រភេទណាក៏ដោយ។

គួរបញ្ជាក់ថា ដោយសារតែមេរោគ Covid-19 បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទDelta ដែលបាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅតាមបណ្ដាប្រទេសនានា ក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដោយប្ដេជ្ញាចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ យ៉ាងហោចណាស់ឲ្យបាន ១០លាននាក់ និងចាក់ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ប្រមាណជាង ២លាននាក់បន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×