Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីវ ជីលី បង្ហាញតម្រុញចង់ប្រឡូក ក្នុងខ្សែភាពយន្ត ជាលើកដំបូង

ភ្នំពេញ ៖ កញ្ញាឯក Miss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហាញតម្រុញចង់ប្រឡូក ក្នុងការសម្តែងខ្សែភាពយន្ត ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីជាប់ជ័យលាភីមក។
លីវ ជីលី ត្រូវបានគេមើលឃើញថា នាងបានទទួលការងារសិល្បៈជាបន្តបន្ទាប់ តាមរយៈការថតសម្អាងការ និងការផ្សព្វផ្សាយផលិតផលផ្សេងៗ ប៉ុន្តែសម្រាប់ការសម្តែងជាខ្សែភាពយន្តណាមួយនោះ គឺមិនទាន់មាននៅឡើយទេ។

យ៉ាងណា រហូតមកទល់ពេលនេះ លីវ ជីលី ស្រាប់តែបង្ហាញបំណងរបស់ខ្លួន នៅក្នុងការចូលរួមថតភាពយន្តជាលើកដំបូង ក្រោយជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានថមថយ និងក៏រលុបបាត់ទៅ។

តាមរយៈការបង្ហោះសារតាមហ្វេសប៊ុក លីវ ជីលី បានបង្ហាញគោលបំណងរបស់ខ្លួនថា បើសិនជាចប់Covid-19 តើបងប្អូនចង់ឲ្យជីលី សម្តែងជាមួយតួរអង្គបុរសសង្ហាររូបណា ?ហើយសម្តែងជាតួរអង្គស្រីយ៉ាងម៉េចដែរ ស្លូត កាចឆ្នាស់ រឿងបែបបុរាណឬសម័យ? សូមlike share នឹងComments នៅខាងក្រោម។

ជាការកតមសម្គាល់តាមរយៈសារខាងលើនេះ មានន័យ លីវ ជីលី ពិតជាមានបំណងចង់បញ្ជ្រាបខ្លួន មួយផ្នែកទៀត នៅក្នុងពិភពសម្តែងភាពយន្ត បន្ទាប់ពីការងារថតសម្អាងការ។
យ៉ាងណា លីវ ជីលី បញ្ជាក់ថា ក្នុងពេលដែលនាងចូលសម្តែងខ្សែភាពយន្តនោះ នាងក៏ត្រូវពិនិត្យមើលផងដែរថា សាច់រឿងដែលនាងត្រូវសម្តែងនោះ អាចត្រូវលក្ខណៈដែលនាងចង់សម្តែងឬយ៉ាងណា។

គួបញ្ជាក់ថា លីវ ជីលី ត្រូវបានគណៈកម្មការសម្រេចឲ្យនាងជាកញ្ញាឯក តំណាងជាតិចូលរួមកម្មវិធីប្រកួតMiss Grand international2020 ដែលបានរៀបចំនៅប្រទេសថៃ បន្ទាប់ពីម្ចាស់ជ័យលាភី ដែលជាប់ចំណាត់ថ្នាក់ ត្រូវបានដកបេក្ខភាពវិញ ដោយសារធ្វើលក្ខខណ្ឌមួយចំនួន។

កញ្ញាលីវ ជីលី ធ្វេីបានល្អហេីយនៅយប់ថ្ងៃប្រកួតនោះ ទោះជាមិនបានជាប់ចូល Top 10 ឬ Top 5 បន្តក៏ដោយ។
នាងបានសាងប្រវត្តិសាស្រ្តថ្មី របស់បវរកញ្ញាកម្ពុជា ដែលអាចឈានចូល Top 20 នៃចំនួនប្រទេស ដែលចូលរួមប្រកួត៦៣ប្រទេស។

ក្នុងការប្រកួតនោះកញ្ញា លីវ ជីលី ទទួលបានពានរង្វាន់ចំនួនពីរ មកកាន់មាតុភូមិ
ប្រទេសកម្ពុជា របស់យេីងវិញដែរនោះគឺ
1-Grand pageant’s Choice Award: MGI 2020 និង2-Country’s Choice of the year៕ រក្សាសិទ្ធិដោយ៖សំណាង SV

×