ភ្នំពេញ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាបានជំនួសការងារជាច្រើន និងកែប្រែមធ្យោបាយ ក្នុងការទូទាត់ ផ្ទេរប្រាក់ និង ទទួលយកចំណេះដឹងផ្សេងៗ ដែលបានផ្តល់នូវភាពងាយស្រួល ដល់សកម្មភាពរបស់មនុស្ស។ មានសាធារណជនជាច្រើន បានទទួលអត្ថប្រយោជន៍ ពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ។

ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន ធនាគារអេស៊ីលីដា បានបង្កើត អេស៊ីលីដាម៉ូបាល ដែលអនុញ្ញាតឱ្យមានការបញ្ចូលទឹកប្រាក់ទូរស័ព្ទដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅទិញកាតទូរស័ព្ទ ឬកោសកាត ដែលអាចធ្វើឱ្យ ប៉ះពាល់ដល់សុខភាពនោះឡើយ។
បើតាមធនាគារអេស៊ីលីដា ដើម្បីអាចប្រើប្រាស់មុខងារនេះបាន ដំបូងអតិថិជនរបស់អេស៊ីលីដា ត្រូវចុចលើអាយខោន អេស៊ីលីដា នៅលើទូរស័ព្ទដៃរបស់អ្នក ហើយចុចនៅលើម៉ឺនុយបញ្ចូលប្រាក់ ប្រព័ន្ធនិងទាមទារលេខសំងាត់ ឬស្កេនមុខ បន្ទាប់មកជ្រើសរើសគណនី ដែលត្រូវកាត់ទឹកប្រាក់ចេញ រួចវាយលេខទូរស័ព្ទ ដែលត្រូវបញ្ចូលទឹកប្រាក់ ហើយជ្រើសរើសចំនួនទឹកប្រាក់ ដែលត្រូវបញ្ចូល រួចចុចប៊ូតុងយល់ព្រម បន្ទាប់មកទៀតសូមធ្វើការផ្ទៀងផ្ទាត់ ប្រតិបត្តិការឡើងវិញ ហើយចុចប៊ូតុងយល់ព្រម នោះការបញ្ជូលទឹកប្រាក់ទូរស័ព្ទបានជោគជ័យ។

គួរបញ្ជាក់ថា អេស៊ីលីដាម៉ូបាល ដោនឡូតនិងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង តាម Play Store, app store, app gallery។ អេស៊ីលីដាម៉ូបាល មានអត្ថប្រយោជន៍ជាច្រើន ដូចជា ផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃទឹក-ភ្លើង ទូទាត់ថ្លៃទំនិញតាម QR បញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃ បង់ថ្លៃវិក្កយបត្រសាលារៀន ដាក់ប្រាក់បញ្ញើ សំណើសុំឥណទាន ទូទាត់សំណងឥណទាន និងទិញទំនិញតាមផ្សារអនឡាញជាដើម៕ រក្សាសិទ្ធិដោយ៖CEN


