Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំនួន២ បើកប្រតិបត្តិការ ចុះបង្ក្រាបភោជនីយដ្ឋាន២កន្លែង ឃាត់ខ្លួនមនុស្ស ចំនួន៣៥នាក់ ពិនិត្យយកសំណាក

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន២ គឺខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វារ បានបើកប្រតិបត្តិការ ចុះបង្ក្រាបភោជនីយដ្ឋាន ដែលពួកគេលួចបើកទទួលភ្ញៀវផ្គើន ទៅនឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឡែកៗពីគ្នា ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន៣៥នាក់ ក្នុងនោះខណ្ឌជ្រោរចង្វារ ចំនួន២២នាក់ ក្នុងខណ្ឌទួលគោកចំនួន១៣នាក់ នាំយកទៅពិនិត្យយកសំណាកអវិជ្ជមានទាំងអស់។

ដោយអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការបង្ក្រាបភោជនីយដ្ឋាន លួចបង្កប់KTVមួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបន្តធ្វើឡើង កាលពីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅភោជនីយដ្ឋាន ផ្ទះ ផាតធី មានអសយដ្ឋាន ផ្ទះលេខ២០៣ ផ្លូវលេខ២៦១កែង១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

លោកឯក ឃុនដឿន បានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២ វេលាម៉ោង២១ និង៧នាទី បានចុះដល់ទីតាំងជាក់ស្តែង ឃើញថា បានលួចបើកទទួលភ្ញៀវ ចូលហូបចុក ដោយរៀបចំតុ កៅអី លក់ស្រាបៀរ មានបុគ្គលិកទទួលភ្ញៀវ ចំនួន ៨នាក់ស្រី៤នាក់ និងមានភ្ញៀវម្នាក់ប្រុស ចូលច្រៀងខារ៉ាអូខេ មួយបន្ទប់ ដែលមានអ្នកបម្រើ៣នាក់ ក្នុងនោះមេការស្រីម្នាក់ អ្នកកំដរស្រី ២នាក់ ។ ជាមួយគ្នានោះ ក៏មានលោក អៀ ឆវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជាថៅកែ ក៏នៅចាំចាត់ចែងផងដែរ ។

ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់ ស្រី ៧នាក់ ក្នុងនោះមាន អ្នកបម្រេី៨នាក់ ស្រី៤នាក់ ភ្ញៀវ១ម្នាក់ប្រុស អ្នកកំដរ និងអ្នកបម្រេីក្នុងបន្ទប់ចំនួន៣នាក់ រួមទាំងថៅកែ១ នាក់ ។

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន ជាអភិបាលខណ្ឌទួលគោក បានឃាត់ ខ្លួនអ្នកខាងលើ បញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ចែងតាមច្បាប់ ។ ប៉ន្តែមុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ ក៏បានយកសំណាកជាមុន ជាលទ្ធផលសំណាក ១៣នាក់ ស្រី៧នាក់ អវិជ្ជមានទាំងអស់ហើយក្រុមការងារបានសម្រេចបិទភោនីយដ្ឋានខាងលើជាបណ្តោះអាសន្ន ។
ចំណែកគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វាដែលអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកឃ្លាំង ហួត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ និងជាអភិបាលខណ្ឌជ្រោយចង្វារ បានដឹកកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នាជាមួយ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ប្រតិបត្តិការចុះបង្ក្រាប នៅចំណុចភោជនីយដ្ឋាន តា សេត ស្ថិតនៅតាមផ្លូវកែវចិន្តា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន ក្រុមអ្នកផឹកស៊ីប្រុសស្រីចំនួន២២នាក់ រួមទាំងរថយន្តជាច្រើនគ្រឿង ធ្វើការឃាត់ខ្លួន ដ្វើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណៈពេលដែលកំពុងតែជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីនៅភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឱ្យដឹងថា រថយន្តសេរីទំនើបៗចំនួន១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការហ៊ុព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកស៊ីសប្បាយនៅខាងក្នុងភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះមនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ឃាត់ទុករួចហៅក្រុមគ្រូពេទ្យឱ្យ ចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋានតែម្តង។ ប៉ុន្តែភោជនីយដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ីយ៉ាងសប្បាយ ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្ករឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩។

ក្រោយពេលប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនរួច រថយន្តចំនួន១៣គ្រឿង រួមមានរថយន្តស៊េរីទំនើបម៉ាកហ្ស៊ិប ពាក់ផ្លាកលេខ ខេមរៈ ភូមិន្ទ០១.២.៩៥៥៨២ មួយគ្រឿង និងផ្លាកលេខនរបាលមួយគ្រឿង រួមទាំងមនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាក់រួច ទើបកម្លាំងសមត្ថកិច្ចចម្រុះ បាននាំខ្លួនយកទៅសាលាខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់។ក្នុងប្រតិបត្តិខាងលើ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានសម្រេចបិទភោជនីយដ្ឋានខាងលើ ជាបណ្តោះអាសន្ន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×