Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យ ចំនួន ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស នៅបុរី BS

ក្រុងព្រះសីហនុ ៖ វេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស នៅបុរី BS ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

១/ ឈ្មោះ សួន ប៊ុនខិច ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

២/ ឈ្មោះ ទុំ សុខា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

វត្ថុតាងរួមមាន÷ – ម៉ូតូ ចំនួន ០១គ្រឿង – ស្បែកជើង ចំនួន ០១គូរ – មួកប៉ារ៉ា ចំនួន ០១ – អាវពណ៌គគីរ ចំនួន ០១ – ទូរស័ព្ទដៃ ចំនួន ០១គ្រឿង ៕ រក្សាសិទ្ធិដោយ៖CEN

×