Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងជនជាប់ចោទ០៣នាក់ ពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន ដោយព្រួតគ្នា វាយសម្លាប់បុរសម្នាក់ស្លាប់ នៅស្រុកមុខកំពូល កាលពីឆ្នាំ ២០១៩

ភ្នំពេញ​ ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹក ថ្ងៃទី 0៥ ខែ សីហា ២០២១ បានជំនុំជម្រះ លើបណ្តឹងឧទ្ទរណ៍ របស់ជនជាប់ចោទ ០៣នាក់ ដែលត្រូវបានតុលាការខេត្តកណ្តាល ផ្តន្ទាទោស ដាក់ទណ្ឌកម្ម របស់ពួកគេ ក្នុងម្នាក់ៗ ពី ២០ ឆ្នាំ ទៅ អស់មួយជីវិត ជាប់ពាក់នឹងអំពើឃាតកម្មគិតទុកជាមុន ដោយព្រួតគ្នា វាយ សម្លាប់មុនម្នាក់ ដែលជាភាគីជម្លោះ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងកន្លែង។

អំពីឃាតកម្មគិតទុកជាមុននេះ បានឡើងក្នុងទីតាំងភោជនីយដ្ឋានមួយ ដែលមានឈ្មោះ ថា« មីហិរខ្មែរ» នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

លោកជំទាវចាន់ ម៉ារីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នងសវនាកាថា ជនជាប់ចោទទាំង០៣នាក់ខាងលើនេះ មានឈ្មោះ ទី១ ឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៩ ឆ្នាំ, ទី ២ ឈ្មោះ ស៊ិន តុន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ( អ្នកទាំង២នាក់ ស្ថិតនៅក្នុងឃុំ), និងទី ៣ ឈ្មោះ ទ្រី ចំរើន ភេទ ប្រុសអាយុ ១៩ គេចខ្លួន។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ។ ជនជាប់ចោទទាំង០៣នាក់ និង ជនរងគ្រោះ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

លោកជំទាវចៅក្រមម៉ារីណា បានមានប្រសាសន៍ថា ក្នុងចំណោមជនជាប់ចោទទាំង០៣នាក់ ខាងនេះ ជនជាប់ចោទ ឈ្មោះ ស៊ិន តុន ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃ ទី ០៦ ខែ មីនា ២០២០ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ចំណែកឯ ឈ្មោះ ឡុង ឈុនលី និង ទ្រី ចំរើន ត្រូវជាប់ទោស ក្នុងម្នាក់ៗ កំណត់ ២០ ឆ្នាំ ។ តុលាការកខេត្តកណ្តាល ក៏បានបង្គាប់ពួកគេទាំង០៣នាក់ ត្រូវបង់ជម្ងឺចិត្ត ក្នុងម្នាក់ៗ ចំនួន ៤០ លានរៀល ទៅប្រពន្ធជនរងគ្រោះ ដែលជាភាគីដើមបណ្តឹង។

លោកជំទាវចៅក្រមបានបន្ថែមថា ជនជាប់ចោទទាំង០៣នាក់ ត្រូវបានជាប់ចោទ ពីបទ« ឃាតកម្មគិតទុកជាមុន» តាមបញ្ញាតិមាត្រា ២០០ នៃក្រមក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ឈ្មោះ ឡុង ឈុនលី ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ចំណែកឯ ស៊ិន តុន ត្រូវបានចាប់ខ្លួន នៅក្នុងខែមេសា ឆ្នាំ២០១៩ រីឯ ទ្រី ចំរើន បានរត់គេចខ្លួន ។

នាពេលសវនាការ ឈ្មោះ ឡុង ឈុនលី បានឆ្លើយទទូលស្គាល់កំហុសថា នៅថ្ងៃកើតហេតុនោះ ខ្លួនពិតជាបានចូលរូមគប់ជនរងគ្រោះ នឹងដុំថ្មមែន ក៏ប៉ុន្តែខ្លួន មិនមានចេតនានឹងសម្លាប់ជនរងគ្រោះនោះទេ។

ឈ្មោះ ឡុង ឈុនលី បាននិយាយថា មូលហេតុ ដែលខ្លួនយកដុំថ្ម គប់ទៅលើជនរងគ្រោះនោះ ដោយសារពួកគេឈ្លោះគ្នា នៅពេលនោះ ហើយជនរងគ្រោះ យកអំបែងកែវកប់មកលើខ្លួន និង ចំត្រចៀកខ្លួន។

ឈ្មោះ ឡុង ឈុនលី បានសំណូមពរឲ្យតុលាការឧទ្ធរណ៍ មេត្តាជួយបន្ធូរបន្ថយទោសដល់ខ្លួន ពី ២០ ឆ្នាំ មក ត្រឹម ១០ ឆ្នាំ ដើម្បីខ្លួនបានវិលត្រឡប់ទៅជួបជុំឪពុកម្តាយ និងកែខ្លួនធ្វើជាមនុស្សល្អ និងថ្មីឡើងវិញ។

តែឈ្មោះ ស៊ិន តុន បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់រូបគាត់ និងកាត់ទោសគាត់អស់មួយជីវិត។ គាត់បានសំណួមពរឲ្យតុលាការឧទ្ធរណ៍ មេត្តាច្រានចោលសាលក្រមរបស់ តុលាការខេត្តកណ្តាល ទុក ជាអាសារបង់ និងដោះលែងគាត់ ឲ្យមានសេរីភាពវិញ ពីព្រោះគាត់មិនពាក់ព័ន្ធ ឬសម្លាប់ជនរងគ្រោះនោះទេ។

សំណុំក្តីនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានលើពេលបន្តសវនាការ នៅធ្វើ ពេលខាងមុខទៀត ដោយគ្មានកាលបរិច្ឆេទ កំណត់ច្បាស់លាស់៕
រក្សាសិទ្ធិ ដោយ៖ ចន្ទាភា

×