Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនមុខសញ្ញាសកម្មជន ចោរប្លន់ ០២នាក់ ពាក់ព័ន្ធអំពើចោរកម្ម នៅតាមជាយក្រុងភ្នំពេញ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វេីការស្រាវជ្រាវ និង ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ កាលពីល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ក្រោយពីពួកគេបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះបានសម្រេចកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅត្រង់ចំណុចបឹងឈូក ស្ថិតនៅ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អឿន រក្សា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមាន ឈ្មោះ ហេង សួរ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ដឹកអីវ៉ាន់អនឡាញ រស់នៅ បុរីហ្គ្រេនផាក ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល និងជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ
ហើយសមត្ថកិច្ចបានបញ្ជាប់ថា កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១. វេលាម៉ោង១០និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1CC-4499 ចេញពីយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកទៅស្ទួចត្រីនៅបឹងឈូក ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បច្ចុប្បន្ននេះ ជនសង្ស័យ នឹង វត្ថុតាងត្រូវ កម្លាំងសមត្ថកិច្ចទៅអធិការដ្ឋាននគបាល ខណ្ឌដង្កោដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាម នីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ ចន្ទា ភា

×