ភ្នំពេញ ÷ ជនសង្ស័យម្នាក់ បានចូលទៅលួចកង់ជនរងគ្រោះ នៅជិតបន្ទប់ជួលរួចយកទៅលាក់ទុកនៅផ្ទះគេ ទុកចោលមួយកន្លែងទៀត ស្រាប់តែជនរងគ្រោះទៅឃើញកង់ ក៏បានអើតមើលបម្រុងនិងចូលទៅយកកង់មកវិញ ស្រាប់តែជនសង្ស័យបានទាញដាវសាំម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់រួចរត់គេចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ចំណុចឃាត់បានស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឈុំសុភា ភេទប្រុសអាយុ៣៦ មុខរបរត់ម៉ូឌុប បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជិតនិងកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញជនសង្ស័យ បានដើរទៅចូលលួចកង់របស់ជនរងគ្រោះ នៅជិតបន្ទប់ជួលរួចជនសង្ស័យ បានយកកង់ទៅលាក់ទុកនៅកៀនផ្ទះគេ ទុកចោលមួយកន្លែងទៀត បន្ទាប់មកក៏មានអ្នកជិតខាង បានមកប្រាប់ជនរងគ្រោះថាកង់របស់ខ្លួន ត្រូវបានជនសង្ស័យលួចយកទៅដាក់នៅកៀនផ្ទះគេ ទុកចោលមួយកន្លែង នៅចំណុចជិតស្ថានីយបូមទឹកបឹងទំពុន ស្រាប់តែជនរងគ្រោះ បានដើរទៅរួចអើតមើលឃើញបម្រុងនិងចូលយកមកវិញ ស្រាប់តែជនសង្ស័យទាញដាវកាប់ទៅលើជនរងគ្រោ ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់់។ រួចក៏ជនសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវបានពលរដ្ឋដេញពីក្រោយ ធ្វើឲ្យជនសង្ស័យរត់មកដល់ចំណុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ត្រូវពលរដ្ឋឃាត់បានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌមានជ័យឲ្យចុះមកបន្ទាន់។
ក្រោយពីសមត្ថកិច្ចខណ្ឌមានជ័យ ចុះទៅដល់ក៏បានឃាត់ជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី២ ដើម្បីទុកប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោវិញ៕ រក្សាសិទ្ធិដោយ៖សា មេត







