Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរុប ៦ថ្ងៃ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ និងទូទាំងប្រទេស ខណៈអត្រាស្លាប់កើន…

ភ្នំពេញ ៖ បើតាមរបាយការណ៍ពីគណៈកម្មការចំពោះកិច្ចចាក់សាំង បានឲ្យបង្ហាញថា រយៈពេល៦ថ្ងៃនៃដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ គឺក្រុមគ្រូពេទ្យចាក់បានចំនួន ២២៧,៦០៨នាក់ ខណៈចាក់ទូទាំងប្រទេសចាក់បានចំនួន សរុប ៧,៩២៧,៧៤៥នាក់។

ក្រឡេកទៅមើល តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី , អ្នកជាសះស្បើយ និងអ្នកស្លាប់វិញ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ១៩នាក់ បន្ថែមទៀត បានស្លាប់បាត់បង់ជីវិត។ នៅទូទាំងបណ្ដារាជធានី-ខេត្ត ក្រុមគ្រូពេទ្យជំនាញរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨០,៨១៣នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយសរុបចំនួន ៧៤,០៤៥នាក់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនដល់ចំនួន ១,៥២៦នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×