Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីកាន់កាំបិត ចូលទៅអុកឡុកព្រះសង្ឃ និងពលរដ្ឋ នៅក្នុងវត្តចាស់

ភ្នំពេញ ÷ ប្រជាពលរដ្ឋបានព្រួតគ្នាវាយទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបុរសម្នាក់នោះ បានកាន់កាំបិតចូលទៅអុកឡុក និងរករឿងព្រះសង្ឃ នៅក្នុងវត្តចាស់ រួចកាន់កាំបិតដើរទៅគំរាមពលរដ្ឋនៅក្នុងភូមិ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ចំណុចមុខវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសខាងលើមានឈ្មោះ នុតសុី ថា ហៅម៉ូវ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញបុរសជាជនបង្កខាងលើ សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត ហើយបុរជនបង្ករូបនោះ ធ្លាប់បានចូលទៅអុកឡុក និងវាយព្រះសង្ឃនៅក្នុងវត្តចាស់ម្តងរួចមកហើយ តែត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះមកឃាត់ខ្លួនយកទៅធ្វើការអប់រំ និងណែនាំរួចបានឲ្យត្រឡប់ទៅផ្ទះវិញ លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែបុរសនោះ បានមករករឿងព្រះសង្ឃនិងពលរដ្ឋម្តងទៀត រួចកាន់កាំបិតដើរគំរាមពលរដ្ឋ នៅក្នុងភូមិនិងរកដុតផ្ទះធ្វើឲ្យប្រជាពលរដ្ឋ អត់ទ្រាំពុំបានក៏នាំគ្នា ព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យបុរសខាងលើ រងរបួសធ្ងន់ រួចរាយការណ៍ទៅសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ បន្ទាប់មកក៏យករថយន្ត ដឹកបុរសខាងលើ យកទៅអធិការដ្ឋាន ខណ្ឌជ្រោយចង្វារ ដើម្បីយកទៅចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សា មេត

×