Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋឃាត់ជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះទ្វារថយន្ត បម្រុងលួចសម្ភារៈ

ភ្នំពេញ ÷ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពចូលទៅឆ្កឹះទ្វារថយន្ត ចតចោលនៅមុខផ្ទះ បម្រុងលួចសម្ភារៈនៅក្នុងនោះ បន្ទាប់មកត្រូវបានអ្នកជិតខាង ឃើញទាន់តេទៅប្រាប់ម្ចាស់រថយន្ត ចេញពីក្នុងផ្ទះធ្វើឲ្យជនសង្ស័យ ភ័យជិះរត់គេចខ្លួនតែសំណាងមិនល្អ ត្រូវម្ចាស់រថយន្តដេញតាមពីក្រោយ ឃាត់បានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ

ជនសង្ស័យមានឈ្មោះ ទូច ចយ ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនលក់ទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ម្តុំពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានយករថយន្តម៉ាក morningមួយគ្រឿង ពណ៌ទឹកក្រូចពាក់ផ្លាកលេខ ភ្នំពេញ 2BG-0239 ចតចោលនៅខាងមុខផ្ទះ បន្ទាប់មកគាត់ក៏បានចូលទៅក្នុងផ្ទះ លុះមកដល់ម៉ោងកើតហេតុខាងលើ មានពលរដ្ឋជិតខាងបានតេមកប្រាប់គាត់ថា មានជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូធំមួយគ្រឿង មិនមានផ្លាកលេខ កំពុងតែឆ្កឹះទ្វា រថយន្តរបស់គាត់ បន្ទាប់មកពួកគាត់ ក៏បានរត់ចេញពីក្នុងផ្ទះស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យបានជិះម៉ូតូរត់គេចខ្លួន តែត្រូវម្ចាស់ផ្ទះបានជិះប្រដេញពីក្រោយ ឃាត់ខ្លួនបានម្នាក់ភ្លាមៗ ចំណែកឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកទៀតគាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យម្ចាស់រថយន្ត ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី និងនាំខ្លួនជនសង្ស័យយកទៅ ដើម្បីចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ សា មេត

×