ភ្នំពេញ ៖ បវរកញ្ញាចក្រវាឡកម្ពុជា២០២០ តូចច្រឡឹងរ៉េត សារីតា បានមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានហោះទៅប្រកួតកម្មវិធីបវរកញ្ញាចក្រវាឡពិភពលោក នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។ កញ្ញាត្រូវបានចាត់ទុកថា ជាបវរកញ្ញាតំណាងឲ្យកម្ពុជា ដែលចេញទៅប្រកបដោយសុវត្ថិភាព មានការចាប់អារម្មណ៍ និងប្រទេសមួយចំនួន មានការចាប់អារម្មណ៍ខ្លាំង។

មកដល់មាតុភូមិជាតិវិញ សារីតា តម្រូវឲ្យធ្វើចត្តាឡីស័ក ប្រមាណ១៤ថ្ងៃដើម្បីពិនិត្យឲ្យច្បាស់លាស់អំពី មេរោគកូវីដ១៩។ កញ្ញាបានរួចផុតពី១៤ថ្ងៃចាប់ផ្តើមបំបុកយកការងារពី បណ្តាក្រុមហ៊ុន ម្ចាស់កម្មវិធីមួយចំនួន ស្ទើរតែរើខ្លួនលេងរួច។ សារីតាបានអោយដឹងថា « រួច១៤ថ្ងៃភ្លាមគឺការងារសម្រុកមក ដែលនាងបានទទួលយក។ ពេលនេះផែនការនៅក្នុងដៃមានច្រើនណាស់។ភ័យតែម្យ៉ាងគឺ ការបំប៉នសុខភាព របស់យើងឲ្យល្អដើម្បីធ្វើការបំពេញតួនាទីឲ្យល្អ»។ មានអនុស្សាវរីយ៍ច្រើនណាស់ ដែលនាងធ្លាប់មានក្នុងពេលប្រឡងនេះ។ ពិសេសបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក គឺយកចិត្តទុកដាក់ឲ្យតម្លៃនាងបំផុត ស្មានមិនត្រូវប្រើពាក្យអ្វីអរគុណក៏មិនត្រូវពោល គឺរាក់ទាក់ទទួលយើងឲ្យកក់ក្តៅ មានកម្លាំងចិត្តបំផុត។ បន្ថែមពីលើនេះនាងចង់ប្រាប់ថា អរគុណម្ចាស់ស្ព័នសឺរក្នុងស្រុក អ្នកដឹកនាំកម្មវិធីប្រឡង និងហាងកាត់សម្លៀកបំពាក់បានខ្នះខ្នែងជួយ ទ្រទ្រង់កម្មវិធីនេះក៏លើកទឹកចិត្តបវរកញ្ញា។ រំពឹងថាលើកក្រោយៗរកបានអ្នកជំនាន់ថ្មីឲ្យល្អ កាន់តែពូកែ។

សារីតា បានបង្ហើបថា កំពុងបង្កើតកម្មវិធីមួយដែលនាងជាអ្នកដឹកនាំផ្ទាល់ ។ ជំនាញអ្នកដឹកនាំកម្មវិធីនេះនាងមាននិស្ស័យយូរដែរ ហើយគិតថានេះជាឱកាសមួយដែល មកដល់នូវអ្វីដែលនាងចូលចិត្ត។ នៅមានកម្មវិធីផ្សេងៗទៀតដែលនាង បានដឹកនាំហើយបងប្អូនមហាជន រង់ចាំតាមដានឆាប់ៗខាងមុខនេះ។ រ៉េត សារីតា ជាអតីតនិស្សិតផ្នែកភាសាអង់គ្លេស នាងតស៊ូតាំងពីវ័យក្មេងលើផ្នែកសិក្សា នាងមានឪពុកបង្កើតដោយម្តាយចែកឋាន។ មាននិស្ស័យជាមួយឪពុកធម៌ម្នាក់ក៏ សម្រេចយកនាងមកចិញ្ចឹមឲ្យរៀនបន្តហើយ ក៍អាចនិយាយភាសាបារាំងបានប្រសើរ។ សារីតាមានគោលគំនិតថា ឧបសគ្គមិនមែនជាផ្ទាំងសុីបដែលនាងទៅមិនបាននោះទេ។ សំខាន់ឲ្យតែជឿជាក់តស៊ូ នោះនឹងដើរដល់គោលដៅចង់បាន៕រក្សាសិទ្ធិដោយ៖សំណាងSV















