ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លើយតបអ្នករិះគន់ សោភា ទេពី បញ្ជាក់អាយុពិតអោយកាន់តែច្បាស់

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ មហាជនមួយចំនួននៅតែមិនទាន់ស្គាល់ និងជឿទៅលើអាយុពិតរបស់តារាចម្រៀងនាង សោភា ទេពី ដែលមានអាយុទើបតែ១៨ឆ្នាំ ក្នុងឆ្នាំ២០២១នេះ។
មូលហេតុចម្បងដែលគេមិជឿអាយុពិតរបស់នាងនោះ ដោយសារកន្លងមកនាងបានបញ្ជាក់ អាយុខ្លួន១៦ឆ្នាំ នៅពេលនាងចូលប្រឡង ហើយបើគិតរហូតមកដល់ឥឡូវ នាងមិនមានអាយុ១៨ឆ្នាំនោះទៀតឡើយ។

ម្យ៉ាងបើសង្កេតមើលពីរូបរាង និងមុខមាត់គេក៏រិតតែមិនជឿទេថា សោភា ទេពី ទើបតែមានអាយុ១៨ឆ្នាំ ដោយការអះអាងរបស់នាងនោះឡើយ។

យ៉ាងណាជាថ្មីម្តងទៀត តារាសម្តែងសាច់ហាប់ណែនសស្អាតនាង សោភា ទេពី បានចេញមុខមកបញ្ជាក់សារជាថ្មីថា ខ្លួនពិតជាមានអាយុ១៨ឆ្នាំ នៅក្នុងឆ្នាំថ្មីនេះប្រាកដមែន ខណៈពេលនាងក៏មិនបានទាមទារឲ្យអ្នកណាម្នាក់ជឿដែរ។

សោភា ទេពី បានបង្ហោះសារតាមហ្វេសប៊ុក បែបខឹងត្រឡោតទៅកាន់អ្នកដែលរិះគន់នាងថា បេីអត់ដឹងច្បាស់កុំទាន់និយាយ។
នាងបញ្ជាក់ថា កាលប្រឡងចម្រៀងខ្ញុំអាយុ១៤ឆ្នាំទេ តែខ្ញុំតំឡេីង១៦ឆ្នាំ ដេីម្បីបានប្រឡងតេីខ្ញុំកុហក់បានអីមកខ្ញុំវិញ បេីឆ្នាំនឹងខ្ញុំអាយុ១៨មែន។

នាងថា ហេីយមុខចាស់ឬក្មេងមិនសំខាន់ សំខាន់អ្នកចេះរកលុយខ្លួនឯងបាននៅ ឬអាយុប៉ុណ្ណឹងនៅសុំលុយម៉ាក់ប៉ាអ្នកចាយទេ ខ្ញុំមិនដែលឈឺក្បាលរឿង នឹងទេមានតែសប្បាយចិត្ត ដែលខ្ញុំអាយុប៉ុណ្ណឹងហេីយខ្ញុំអាចជោគជ័យ បានប៉ុណ្ណឹង ថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ ឆ្នាំមមែ 5/5/2003/5/5/2021 ជួយបូកដកឲ្យខ្ញុំផង។

ស្របពេលឃើញការវែកញែកបែបនេះ ស្រាប់តែឃើញបុរសវ័យចំណាស់ មានគណនីហ្វេសប៊ុកឈ្មោះថា Sambuon Nhim ដែលបានចេញមុខប្រាប់ថា ជាឪពុកបង្កើតរបស់ សោភា ទេពី បានធ្វើការឆ្លើយអះអាងជំនួសកូនស្រីរបស់ខ្លួន ដែលបានទម្លាយពីថ្ងៃខែកំណើត របស់នាងពិតប្រាកដផងដែរ ។

ក្នុងនោះលោកបានរៀបរាប់ថា «អ៊ុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចថា សោភា ទេពី នេះជាកូនស្រីរបស់អ៊ុំបង្កើត ហើយនាងកើតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី វេលាម៉ោង ៥ល្ងាច ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០០៣ គឺជាថ្ងៃកំណើតពិតប្រាកដរបស់កូនខ្ញុំ» ។

ជាមួយគ្នានេះដែរ សោភា ទេពី ក៏បានបន្ថែមពីលើអ្វីដែលឪពុករបស់នាង បានសសេរនោះថា បើបងប្អូនណាមិនជឿ ក៏ហីទៅចុះសំខាន់ នាងខ្ញុំនិងឪពុកខ្ញុំ បានបកស្រាយបញ្ជាក់រួចរាល់ហើយ ចង់ប្រាប់ថាខ្ញុំកើតឆ្នាំមមែ ថ្ងៃទី5 ខែ5 ឆ្នាំ2003 – ឆ្នាំ2021នេះខ្ញុំអាយុ១៨ឆ្នាំ សូមបងប្អូនគិតពិចារណាដោយខ្លួនឯងចុះ ៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម