Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយទម្លាយ​រឿង​គ្រួសារ ពេល​នេះ​តារា TikTok សុខ លីន ដាច់​ចិត្ត​បញ្ចេញ​រូប​ជា​មួយ​កូន​ប្រុស​សំណព្វ ដោយ​ភ្ជាប់​សារ​យ៉ាងកំសត់​បែប​នេះ​ថា​…

ថ្មីៗនេះ តារាស្រីតិកតុក សុខ លីន បានដាច់ចិត្តទម្លាយរឿងខ្សែជីវិតដ៏ល្វីងជូរចត់ ព្រោះយកប្តីចិត្តឯង បន្ទាប់ពីបានព្យាយាមលាក់បាំងទុកក្នុងចិត្ត អស់រយៈពេលជាច្រើនឆ្នាំ។

តារាស្រីរូបនេះ បានបញ្ចេញឲ្យមហាជននៅក្នុងបណ្តាញសង្គមបានដឹងថា រូបនាងតាមពិតមានប្តី មានកូនរួចហើយ ប៉ុន្តែ ពេលនេះបាននិងកំពុងរស់នៅខ្លួនមួយតែឯង បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីខាងម្តាយក្មេក ព្រោះតែពុំអាចស៊ូទ្រាំបាន ចំពោះទង្វើប្តីបាបចិត្តឥតល្ហែ។ ហើយនាងក៏បានចេញមកតែខ្លួនទទេស្អាត ដែលសូម្បីតែកូនប្រុសជាទីស្រឡាញ់ ក៏គេមិនឲ្យយកមកដែរ។

ប៉ុន្តែ នាងបានចេញវីដេអូ មកទម្លាយជីវិតគ្រួសារបែកបាក់ ឲ្យបងប្អូនបានដឹងនៅពេលនេះ ក៏ព្រោះតែដោយសារ អតីតប្តីរបស់នាង ពេលឃើញនាងល្បី ក៏តែងតែចូលមកធ្វើការគំរាមកំហែង ទារលុយទារកាក់ ដោយសំអាងយកលុយថ្លៃចិញ្ចឹមកូន និងសូម្បីទារលុយដ៏សែនហួសចិត្ត ទៅលើដូចជាថ្លៃរូបនាងមកដេកនៅផ្ទះម្តាយខ្លួន ថ្លៃមើលថែពេលកើតកូន ឬ ថ្លៃចេញប៉ាវស៊ីចុកកាលស្រឡាញ់គ្នាដំបូងៗ ជាដើម។

ជាមួយគ្នានោះផងដែរ សុខ លីន ក៏បានផ្តាំទៅកាន់អ្នកគាំទ្រថា ប្រសិនបើមានរឿងហេតុអ្វី ឬ បាត់ខ្លួនរូបនាង គឺគ្មានអ្វីក្រៅរឿងនេះ ប៉ុន្តែ បានបញ្ចាក់ថាមិនមែននាងសម្លាប់ខ្លួនឯងទេ គឺគ្មានអ្នកណាក្រៅពីអតីតប្តីនោះទេ។

ដោយឡែក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ គ្រប់គ្នាពិតភ្ញាក់ព្រឺតតែម្តង ក្រោយឃើញ សុខ លីន បញ្ចេញរូបថតប៉ុន្មានសន្លឹក ជាមួយកូនប្រុសអាយុ ៧ ឆ្នាំរបស់ខ្លួន រួចភ្ជាប់សារយ៉ាងកំសត់ក្តុកក្តួលថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“អាណិតណាស់ កូនប្រុសមាសម្តាយ ម្ដាយគ្មានវាសនាបាននៅជិតថ្នាក់ថ្នមកូនអោយល្អដូចម្ដាយគេទេ សុំទោសផងណា កូនប្រុសរបស់ម៉ាក់ៗ ស្រលាញ់កូនណាស់ ដឹងអត់”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×