Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ដ៏​កម្រ​! ស្រី​ស្អាត​ចូលរួម​ជួយ​«​ធ្វើ​ចលនា​បេះដូង​»​ជនរងគ្រោះ​យ៉ាង​ស្វាហាប់ ពុំ​គិតថា​ខ្លួន​ស្លៀក​ខ្លី​យ៉ាងណា (​មាន​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​មួយ ក្នុងចំណោម​ហេតុការណ៍​ជួយសង្គ្រោះ​ជាច្រើន ដែល​ត្រូវបាន​កោតសរសើរ​ជាខ្លាំង ចំពោះ​នារី​ស្រស់ស្អាត​ម្នាក់ ដែល​ពុំ​គិតពី​ខ្លួន​ស្លៀក​ខ្លី​យ៉ាងណា ដើម្បី​សង្គ្រោះ​ជីវិត​ស្ត្រី​ម្នាក់​ដែល​កំពុង​ដេក​សន្លប់​ស្តូកស្តឹង បន្ទាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​

​យោងតាម​ប្រភពព័ត៌មាន​ថៃ​មួយ បាន​ឲ្យ​ដឹងថា ហេតុការណ៍​បុក​គ្នា​រវាង​ម៉ូតូ និង​ម៉ូតូ​ដ៏​រន្ធត់​មួយ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​បណ្តាល​ឲ្យ​ស្ត្រី​វ័យក្មេង​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ដេក​ស្តូកស្តឹង​នៅ​កណ្តាលផ្លូវ ស្ថិតនៅ​ពីមុខ​រោងចក្រ​ស្រា​បៀរ​ដ៏​ល្បីល្បាញ​មួយ នៅក្នុង​សង្កាត់ Bang Ban ខេត្ត Phra Nakhon Si Ayutthaya ។​

​នៅ​កន្លែងកើតហេតុ គេ​បានឃើញ​បុគ្គលិក​សង្គ្រោះបន្ទាន់​ម្នាក់ កំពុង​ជួយ​ធ្វើ​ចលនា​បេះដូង​របស់​ស្ត្រី​រងគ្រោះ ។ ប៉ុន្តែ មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ឃើញ​នារី​​វ័យក្មេង​ស្ថិតក្នុង​សម្លៀក​ម៉ូត​សិច​ស៊ី​ដ៏​ស្រស់ស្អាត បាន​ចុះ​ពី​រថយន្ត និង​ប្រញាប់ប្រញាល់​ស្ទុះ​ទៅ​ជួយ​ធ្វើ​ចលនា​បេះដូង​របស់​នារី​រងគ្រោះ​យ៉ាង​ស្វាហាប់ ជាហេតុ​ធ្វើ​ឲ្យ​មនុស្សម្នា​នៅ​កន្លែងកើតហេតុ សម្តែង​ការ​ស្ងើចសរសើរ​យ៉ាងខ្លាំង ។​

​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ដែល​នារី​រងគ្រោះ​ត្រូវបាន​ប្រកាសថា​ស្លាប់ បន្ទាប់​បញ្ជូន​ទៅដល់​ម​ន្ទីរ​ពេទ្យ ៕ ចន្ទី​

spot_img
×