Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញារខេត្តតាកែវ ត្រៀមមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករមកពីថៃបន្ថែមទៀត

តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំ ទៅដល់លោក កង អាណាន់ អភិបាលក្រុង ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវបន្តត្រៀម និងរៀបចំសម្អាតឡើងវិញ នូវមណ្ឌលចត្តាឡីស័ក នៅសាលាគរុកោសល្យ និងភូមិភាគតាកែវ ពិសេសក៏ត្រូវសម្អាតផងដែរ នូវអាគារផ្សេងទៀតនៅក្បែរគ្នា សម្រាប់ពលករមកពីប្រទេសថៃ និងក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ច សម្រាក និងយាមប្រចាំការនៅទីនេះ ។

ថ្លែងនៅក្នុងឱកាស ចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅសាលាគរុកោ សល្យ និងភូមិភាគតាកែវ ដើម្បីធ្វើការរៀបចំ និងសម្អាតឡើងវិញ នូវអាគារទាំងនេះសម្រាប់បងប្អូនប្រជាពលករ មកពីប្រទេសថៃ និងក្រុមគ្រូពេទ្យស្នាក់នៅ និងធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃសៅរ៍ ទី ០៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដោយស្ថានភាពជំងឺកូវីដ១៩ បំលែងថ្មីប្រភេទដែលតា បាននិងកំពុងតែ ឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដោយធ្វើឱ្យបងប្អូនខ្មែរយើង ដែលធ្វើការនៅទីនោះ នាំគ្នាសម្រុកចេញពីប្រទេសថៃ មកស្រុកកំណើតខ្លួនវិញ ហើយភាគច្រើន គឺរកឃើញមានមេរោគបំប្លែងខ្លួនថ្មីដែលតា ដែលបញ្ហានេះតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈទុកមុនសម្រាប់យកពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារជាសំឡេង បានណែនាំដល់អភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ ឱ្យផ្ទេរពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ចូលមកបន្តធ្វើចត្តាឡីស័ក នៅតាមបណ្តារាជធានី-ខេត្ត ដែលជាមូលដ្ឋានរបស់ពួកគេ ដើម្បីទុកទីតាំងចត្តាឡីស័កនៅព្រំដែន សម្រាប់ទទួលពលករថ្មីទៀត ដោយឡែកសម្រាប់អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលមូលដ្ឋានរាជធានី-ខេត្ត ដែលមិនពាក់ព័ន្ធ Delta នឹងអនុញតឲ្យទៅធ្វើនៅតាមផ្ទះវិញ។

ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការណែនាំបន្ថែមទៀតផងដែរ ទៅដល់អាជ្ញាធរក្រុង ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែសហការគ្នា ក្នុងការត្រៀមរៀបចំកន្លែង សម្រាប់ទទួលបងប្អូនប្រជាពលករ ដែលមកពីប្រទេសថៃ ឱ្យពួកគាត់ធ្វើចត្តាឡីស័ក និងសម្រាកនៅទីតាំងដែលយើង បានត្រៀមរៀបចំជាមុននេះ ពិសេសគឺពន្លឿនការសម្អាតទីតាំងទាំងនោះ ដោយរៀបចំប្រព័ន្ធទឹក ភ្លើង បន្ទប់ទឹក ដើម្បីឱ្យពលករមកពីថៃ បានធ្វើចត្តាឡីស័កដាច់ដោយឡែកពីគ្នា និងធានាបាននូវការមិនបន្តឆ្លងរាលដាល ក្នុងសហគមន៍របស់យើង ចំពោះមេរោគប្រភេទដែលតានេះ ៕ រក្សាសិទ្ធិដោយ៖តាកែវ

×