ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២១ ខែមីនា នាទីក្រុង Bulacan ហ្វីលីពីន ។ តាមកាមេរ៉ាឃ្លាំមើលថតបាន គេឃើញនារី២នាក់ ដើរចុះពីលើរថយន្តដឹកជញ្ជូនមួយគ្រឿងឆ្ពោះទៅខាងមុខ។ ស្របពេលគ្នានោះ នៅឯផ្លូវម្ខាងទៀត រថយន្តដឹកជញ្ជូនពណ៌សមួយក្នុងពេលប្រជ្រៀតទៅមុខក៏បុកប៉ះដើមឈើនៅប្របមាត់ផ្លូវ ជាហេតុធ្វើឲ្យវាបាក់ជាពីររួចរលំទទឹងថ្នល់។
ផ្នែកឈើកំណាត់ខាងចុងប៉ះលើក្បាលនារីម្នាក់ពាក់អាវសដើរខាងមុខ ក្នុងពេលដែលផ្នែក១កំណាត់ខាងគល់ បានរលំមកកល់លើដំបូលរថយន្តមួយ មុនពេលវារលាស់មកសង្កត់ពីលើនារីអាវលឿង។
អ្នកចូលរួមចរាចរណ៍ទាំងឡាយនាំគ្នាលើកដើមឈើនេះចេញដើម្បីសង្គ្រោះនារីអាវលឿង ដែលដេកស្តូកស្តឹងនៅលើថ្នល់រួចបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកមានវត្តមាននៅកន្លែងកើតហេតុបានត្រឹមនិយាយថា គ្រោះថ្នាក់ពិតជាមើលពុំឃើញព្រោះពុំមានអ្នកណាចង់ឲ្យរឿងបែបនេះកើតឡើងឡើយ៕ ចន្ទ្រា