Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញបុរសជនជាតិបរទេសម្នាក់ ចងកសម្លាប់ខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ

ខេត្តព្រះសីហនុ ៖ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ចងកសម្លាប់ខ្លួននៅលើអគារទុកចោលមួយកន្លែង ជាប់កាស៊ី លីងហាំង កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រភពសមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៤ បានបញ្ជាក់ថា ឆ្លងតាមការសាកសួរ បុរស២នាក់ ដែលបានឃើញហេតុការណ៍នោះ បានបញ្ជាក់ថា ជារាងរាល់ថ្ងៃតែងឃើញបុរសជនជាតិបរទេសខាងលើ ដើរសុំលុយនឹងសុំបាយគេហូប រហូតដល់ថ្ងៃកើតហេតុដោយបុរសម្នាក់ ក្នុងចំណោមសាក្សី២នាក់ បានដើរចេញមកលេងនៅខាងក្រៅអគារ ក៏ស្រាប់តែប្រទះឃើញបុរសជនជាតិបរទេសនោះ ចងក សំយុងជើងចុះក្រោម នៅខាងក្រៅអគារជាន់ទី៣ ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នឹងបន្សល់ទុកបង្វិចមួយថង់ផង ដែលហើយភ្លាមៗបុរសជាសាក្សីខាងលើ បានទាក់ទងប្រាប់ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់៤តែម្ដង។


ជុំវិញករណីនេះផងដែរ ដោយមានការសហការគ្នារវាង សមត្ថកិច្ចកោសលវិច័យ នៃស្នងការនគរបាលខេត្តព្រះសីហនុ នឹង អន្តោប្រវេសន៍ នៃអធិការក្រុងព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យនឹងអន្តរាគមន៍ សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា នៅក្នុងថង់ខោអាវរបស់សព បុរសជនជាតិបរទេសខាងលើ ពុំមាននៅអត្តសញ្ញាណនោះទេ ហើយបានសមត្ថកិច្ចបន្ថែមទៀតថា បុរសដែលចងក គឺស្លាប់ដោយសារធ្វើអត្តឃាត ពិតប្រាកដមែន។

ក្រោយកើតហេតុសមត្ថកិច្ចកោសលវិច័យ បានប្រគល់សពឲ្យទៅ គ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការយក់សំណាក នឹងប្រើឧបករណ៍ធ្វើតេស្តរហ័ស ពិនិត្យទៅលើសព បុរសជនជាតិបរទេសខាងលើឃើញថា អវិជ្ជមាន COVID-19 នឹងដឹកយក់សពទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបន្ត៕ រក្សាសិទ្ធិដោយ៖CEN

×