Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូសបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តហាយឡែនឌ័រ បើកបុកចំពាក់កណ្ដាល ប៉ើងទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស ពាក់ផ្លាកលេខខេមរភូមិន្ទមួយគ្រឿង ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តហាយឡែនឌ័រ បើកទៅបុកចំពាក់កណ្តាលពេញទំហឹង រួចប៉ើងទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀត កំពុងតែបើកបរតាមដងផ្លូវ ចំពាក់កណ្តាលទ្វារខាងឆ្វេង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស់ម្នាក់ បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខ ខេមរភូមិន 2-8394 បើកចេញពីផ្លូវលំឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AB- 9610 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តម៉ាកព្រូស ដែលពាក់ផ្លាកលេខខេមរភូមិន្ទ ចំពាក់កណ្តាលពេញទំហឹងបណ្តាល ឲ្យរថយន្តម៉ាកព្រូសរេចង្កូតប៉ើងទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BK-4245 បើកបរនៅពីមុខ ចំពាក់កណ្តាលទ្វារខាងឆ្វេង បណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿង យ៉ាងដំណំ។ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំង៣គ្រឿងតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ដោយភាគីទាំងសងខាង សម្របសម្រួលគ្នាមិនត្រូវ រួចក៏បានទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឱ្យចុះមកធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿង យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សាមេត

×