Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាឈ្មោះ យ៉ង់ សុខណា និងបក្ខពួកដើររើសទាហានខុសច្បាប់

ភ្នំពេញ ៖ មន្ត្រីយោធាឈ្មោះ យ៉ង់ សុខណា និងបក្ខពួក បានដើររើសទាហានចូលក្របខ័ណ្ឌកងទ័ពជើងគោក និងនៅក្រសួងការពារជាតិ និងយកលុយពីជនរងគ្រោះ តែមកដល់ពេលនេះ គឺជនរងគ្រោះអស់ទាំងលុយ និងមិនបានចូលក្របខ័ណ្ឌថែមទៀត។

ប្រភពបានឲ្យដឹងថា មន្ត្រីយោធាឈ្មោះ យ៉ង់ សុខណា មានបក្ខពួកមួយចំនួន នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅពេលដែលឈ្មោះ យ៉ង់ សុខណា យកលុយពីជនរងគ្រោះ ជាថ្នូរបានចូលក្របខ័ណ្ឌ គឺយកទៅឲ្យបក្ខពួកនៅ អគ្គបញ្ជាការដ្ឋាន (សុំមិនបញ្ចេញឈ្មោះ)។ បន្ទាប់ពីមិនបានចូលក្របខ័ណ្ឌជនរងគ្រោះ មួយចំនួនបានទាមទារលុយវិញ តែមន្ត្រីយោធាឈ្មោះ យ៉ង់ សុខណា មិនព្រមឲ្យលុយវិញទេ ដោយដោះសារជានិច្ច។

មន្ត្រីយោធាឈ្មោះ យ៉ង់ សុខណា ជាយោធានៅខេត្តកំពង់ឆ្នាំង និងរស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចំពោះករណីនេះ ជនរងគ្រោះបានស្នើសុំសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេត្តាជួយពិនិត្យមើលករណីនេះផង ពីព្រោះមន្ត្រីយោធាឈ្មោះ យ៉ង់ សុខណា កំពុងតែដើរបោកប្រាស់ ប្រជាពលរដ្ឋយកលុយ ជាថ្នូរបានចូលក្របខ័ណ្ឌទាហាន៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×