ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី8 ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន៥៥៦នាក់, ករណីជាសះស្បើយ ចំនួន ៧៥០នាក់, និងករណី ស្លាប់ ចំនួន២៥នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៥៤នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិលបាល បានឲ្យដឹងថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន ៖ ករណីឆ្លងសរុប ៖ ៨១,៨៩១នាក់, ជាសះស្បើយសរុប៖ ៧៥,៤៩៥នាក់, ករណីស្លាប់សរុប៖ ១,៥៦២នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ១១,៩៨៩នាក់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
