Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី និង ផ្សាប៉ាហ៊ីជើង ត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

ប៉ៃលិន ៖ នៅរសៀលថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២១ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញប្រគល់សេចក្ដីសម្រេចចំនួន ២ គឺ សេចក្ដីសម្រេចលេខ ០៩៣ និងសេចក្ដីសម្រេចលេខ ០៩៤/២១ សសរ ចុះថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ស្ដីពីការបិទជាបណ្ដោះអាសន្ន នៅផ្សារសាមគ្គីហៅផ្សាប៉ាហ៊ី និងផ្សារប៉ាហ៊ីជើងហៅផ្សារជាអូន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងសហគមន៍។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថាដោយពិនិត្យឃើញករណីនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើតមានឡើងនៅក្នុងសហគមន៍របស់ យើងជាពិសេសនៅក្នុងទីប្រជុំជនផ្សារ ដែលជាទីកន្លែងប្រមូលផ្ដុំមនុស្សពីគ្រប់មជ្ឈដ្ឋាន ហើយកត្តាទាំងនេះបានធ្វើឲ្យមានការចម្លងពីម្នាក់ទៅម្នាក់ទៀត ឆាប់រហ័សហើយដែលជាអ្វីដែលមានការព្រួយបារម្ភ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត ជាពិសេសនោះគឺវីរុសបំប្លែងខ្លួនថ្មីហៅថា Delta ដែលវីរុសបំម្លែងថ្មីនេះមានសភាពកាចសាហារ និងងាយចម្លងខ្លាំង។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តប៉ៃលិនបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ក្នុងចំណោមបងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃវិញជាបន្តបន្ទាប់ ប៉ុន្តែស្ថានភាពនេះរដ្ឋបាលខេត្ត បានធ្វើការគ្រប់គ្រងបានល្អ ដោយមិនមានការឆ្លងបន្តនៅក្នុងសហគមន៍នោះទេ ដោយយើងបានធ្វើការត្រួតពិនិត្យ គ្រប់គ្រងតាមលក្ខណៈបច្ចេកទេសសុខាភិបាល ដោយតម្រូវឲ្យចាក់ធ្វើចត្តាឡីស័ក និងព្យាបាលបានត្រឹមត្រូវ នៅតាមមណ្ឌលនានាដែលរដ្ឋបាលខេត្តបានរៀបចំ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែលជាការព្រួយបារម្ភនោះ គឺការចម្លងក្នុងសហគមន៍ពីម្នាក់ទៅម្នាក់ ហើយដែលយើងពិបាកស្វែងរកប្រភពចម្លង ឲ្យបានត្រឹមត្រូវច្បាស់លាស់។


នៅក្នុងសេចក្ដីសម្រេចនេះ ត្រូវបានបិទជាបណ្ដោះអាសន្ន ទីតាំងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី និងផ្សារប៉ាហ៊ីជើងហៅសារជាងអូន ដែលស្ថិតនៅក្នុងសង្កាត់ប៉ៃលិនក្រុងប៉ៃលិនចាប់តាំងពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ រហូតដល់មានការសម្រេចជាថ្មី នៅក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះ រដ្ឋបាលក្រុងប៉ៃលិនត្រូវហ៊ុមព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកការចេញចូលក្នុងបរិវេណផ្សារដើម្បីរៀបចំសណ្ដាប់ធ្នាប់អនាម័យ សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ សហការជាមួយគណៈគ្រប់គ្រងផ្សារសំអាតអនាម័យ និងរៀបចំរបៀបរៀបរយ និងរៀបចំឱ្យមានកន្លែងលក់ដូរសម្រាប់អាជីវករបន្លែត្រីសាច់ ដោយរក្សាគម្លាតដាក់ខ្សែខណ្ឌរវាងអ្នកលក់ និងអ្នកទិញរហូតដល់ មានការបើកដំណើរការផ្សារឡើងវិញ។

សូមបញ្ជាក់ថា ដើម្បីឱ្យបងប្អូនអាជីវករមានកន្លែងលក់ដូរ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ផ្សារទាំងពីរខាងលើនេះ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកន្លែងឲ្យមានសម្រាប់អាជីវករលក់បន្លែ ត្រី សាច់ មួយកន្លែងដែលមានទីតាំង ក្នុងបរិវេណការ៉ាសសាំងលោកសារចម្រើន ដែលមានទីតាំងស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕ រក្សាសិទ្ធិដោយ៖CEN

×