ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកស្វាយអន្ទរ ធ្វើការឃាត់ខ្លួន ក្នុងករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋ ខណៈពេលដែលម្ចាស់ទុក្ខម៉ូតូលើភ្លឺស្រែ ហើយចុះទៅមើលស្រែចំងាយ២០០ម៉ែត្រ ដែលអាចមើលម៉ូតូឃើញ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង វេលាម៉ោង១៥នឹង៣០នាទី ខណៈពេលដែលម្ចាស់ម៉ូតូបានទុក្ខម៉ូតូលើភ្លឺស្រែហើយចុះទៅមើលស្រែប៉ុន្តែមើលម៉ូតូឃើញនៅឡើយ។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ម៉ូតូមានឈ្មោះ ឆេង ហឹង ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ចំពោះម៉ូតីម៉ាក វ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ នៅពេលកំពុងដើរទៅមើលស្រូវស្រាប់តែឃើញចោរឡើង ជិះម៉ូតូគាត់ចេញទៅបាត់បន្ទាប់ មកម្ចាស់ម៉ូតូក៏បានមកប្តឹងសមត្ថកិច្ច។
ក្រោយពីរទទួលបានទទួលបណ្តឹងពីម្ចាស់ម៉ូតូសមត្ថកិច្ចប៉ុស្តិ៍នគបាលពានរោង បានចុះសហការនឹងអន្តរាគមន៍ ជាមួយកម្លាំងប៉ុស្តិ៍នគបាលទឹកថ្លានឹងកម្លាំងជំនាញរបស់ អធិការដ្ឋាននគបាលស្រុកស្វាយអន្ទរ បានចុះពួនស្ទាក់នឹងស្រាវជ្រាវកំណត់មុខសញ្ញា ហើយក៏ឃាត់ខ្លួនជនសង្ស័យតែម្តងនៅចំណុចឃុំទឹកថ្លា ជនសង្ស័យមានឈ្មោះ ធិល ធីន(ហៅតឺម) ភេទប្រុស អាយុ២៨ឆ្នាំ នៅមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នឹងដកហូតបានម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យនឹងម៉ូតូបានរក្សាទុក្ខនៅ អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











