Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ចូលទៅលេងទឹក ក្នុងស្រះចិញ្ចឹមត្រី ក្នុងវត្តបណ្តាលឲ្យលង់ទឹកស្លាប់

ភ្នំពេញ÷ យុវជនម្នាក់បានលង់ទឹកក្នុងស្រះចិញ្ចឹមត្រី ក្នុងវត្តវង្គត់បុរី បណ្តាលឲ្យលិចចូលទៅក្នុងស្រះទឹកជម្រៅ ជាង១០ម៉ែត្រអស់រយ:ពេលជាច្រើនម៉ោង ស្លាប់យ៉ាងអណោចអធ័ម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅស្រះវត្តវង្គត់បុរី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខាងលើ មានឈ្មោះ អ៊ួង សុភា ហៅវិត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យោងតាមសំដីរបស់ម្តាយសពជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា១០ព្រឹកមិញនេះ កូនប្រុសរបស់គាត់បាន ចេញពីផ្ទះហើយប្រាប់គាត់ថា កូនសុំទៅលេងក្នុងវត្តទៅមើលត្រីក្នុងស្រះលោក លុះដល់ក្រោយមកក៏មានអ្នកស្គាល់កូនរបស់គាត់ បានជិះម៉ូតូទៅប្រាប់គាត់ថា កូនប្រុសរបស់គាត់បានលង់ទឹកលិច ចូលទៅក្នុងស្រះចិញ្ចឹមត្រីបាត់ទៅហើយ ភ្លាមៗនោះបងប្រុស របស់យុវជនរងគ្រោះខាងលើ បានយកខ្សែចងជាប់និងបង្កាន់ដៃស្រះ ហើយមុជរាជទៅក្នុងទឹកដើម្បីជួយសង្រ្គោះប្អូនប្រុស តែនៅតែរកសពប្ទូនមិនឃើញបានត្រឹមតែ មកអង្គុយយំស្រណោះស្រណោកប្អូនតែប៉ុណ្ណោះ។
បច្ចប្បន្នសពយុវជនខាងលើនេះ កំពុងលិចនៅក្នុងទឹកស្រះចិញ្ចឹមត្រីនៅឡើយ ហើយព្រះសង្ឃនិងម្តាយឪពុកជនរងគ្រោះ កំពុងតែរកអ្នកជំនាញមុជទឹក ដើម្បីមុជរកកូនប្រុសរបស់គាត់ និងយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×