Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្ត ចំនួន២ទីតាំង ទី១ សាលប្រជុំធំសាលាខេត្តនិង ទីតាំងទី២ សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×