Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្នចោរឆក់អ្នកសំញ៉ែងស្ពាយកាបូប ជិះកាត់ច្រមុះជ្រូកស្ទឹងមានជ័យ ឆក់ស្ទើរតែរាល់ថ្ងៃ

ភ្នំពេញ ÷ ស្ត្រីម្នាក់បានរងរបួស ព្រោះតែចោរឆក់កាបូប របស់គាត់មិនបានសម្រេច ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ (ព្រះមុន្នីរ៉េត) ច្រមុះជ្រូកស្ទឹងមានជ័យ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ធា រី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកាត់ដេរស្នាក់នៅសង្កាត់ច្បារអំពោទី១ ខណ្ឌច្បារអំពៅ ។
យោងតាមសម្តីស្ត្រីរងគ្រោះ និងប្តី បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្តី ជិះម៉ូតូម្នាក់មួយគ្រឿង ចេញមកពីផ្ទះ ដើម្បីទៅបម្រើការងារ នៅរោងចក្រម្តុំសួនកាណាឌីយ៉ាដូចសព្វដង លុះមកដល់ចំណុចកើតហេតុ ប្រពន្ធជិះម៉ូតូពីមុខ ប្តីជិះតាមពីក្រោយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពុំចាំផ្លាកលេខ បានជិះមកក្បែរស្ត្រីជាប្រពន្ធរបស់គាត់ ហើយក៏បានធ្វើសកម្មភាព ឆក់ទាញយកកាបូប ពីជនរងគ្រោះប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះទៅសួនាំជនរងគ្រោះ តែដោយសារ តែជនរងគ្រោះ មិនបានបាត់បង់ទ្រព្យសម្បត្តិ ក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះឡើយ៕ រក្សាសិទ្ធិដោយ៖សួង សាម

×