ភ្នំពេញ ៖ លោករក្សា បានសម្រេចចិត្តមួយរយៈដើម្បីចេញទៅប្រទេសថៃ ប្រកបមុខរបរនៅទីនោះ។ លោកបានដាក់ការងារចោល នៅក្នុងស្រុកមួយអន្លើ ដើម្បីទៅជ្រងរបរថ្មីនៅទីក្រុងបាងកក។ អតីតពិធីករ ដែលអ្នកសិល្បៈជាច្រើនស្គាល់ បានសម្តែងការរីករាយព្រោះលោក បានជួបតារាចម្រៀងអភ័ព្ទ ពៅ បញ្ញាពេជ្រនៅទីនោះ ។ ក្នុងឱកាសបានជួបផ្ទាល់លោកបាន បង្កើតទំនាក់ទំនងជាមួយគ្នា និងមានផែនការឡើង។

លោករក្សា ដែលមានឈ្មោះពិតឈិន សារ៉ាត់ ចេញទៅរស់នៅប្រទេសថៃច្រើនខែមកហើយ ដោយបានជួល ផ្ទះស្នាក់នៅ។ លោកបានសម្លឹងឃើញនូវ អាជីពថ្មីតាមរយៈ លក់លើប្រព័ន្ធអនឡាញ។ ក្នុងនោះលក់ជាសម្លៀកបំពាក់ផ្សេងៗ មិនថាជារ៉ូប ឬអាវ ភាគច្រើនជារបស់មនុស្សស្រី។ ម្យ៉ាងហេតុផលចាំបាច់ គឺងាយស្រួលមើលថែម្តាយដែលត្រូវមើល សុខភាពព្រោះឈឺជាប្រចាំ និងមានពេទ្យស្គាល់ស្រាប់ផង។
ឆ្លងឆ្លើយជាមួយ អ្នកយកព័ត៌មានយើង លោករក្សាបានឲ្យដឹងថា លោករីករាយដែលបានជួបចៃដន្យអតីត តារាចម្រៀងល្បីឈ្មោះពៅ បញ្ញាពេជ្រ។ ស្ថានភាពសុខភាពគាត់ នៅពិការភាពដដែល មិនទាន់អាចដើរទៅណាបាននោះទេ។ អ្នកនាងស្រស់បោះជាងមុន ដូចបងប្អូនមើលឃើញរូបគាត់ស្រាប់ ហើយដែលលោកបានផុស។ អ្វីដែលលោកមើលឃើញ គឺបងស្រីពេជ្រ ជ្រើសរើសយកភាពរឹងមាំ និងការឲ្យកម្លាំងចិត្តខ្លួនឯងជាធំ ហើយនៅតែចិញ្ចឹមចិត្តចង់រកលុយព្យាបាលជើង ដោយសង្ឃឹមថាថ្ងៃណាមួយទេវតានឹងប្រោះឲ្យដើរបាន។ លោកបានសុំរាប់អានគ្នាក្នុងនាមអ្នករស់នៅស្រុកថៃ ចេញចាកឋានដើម្បីជីវភាពហើយសន្យាថា រួមគ្នាលក់ដូរផ្លាស់ប្តូរទំនិញគ្នា ដើម្បីពង្រីកទីផ្សារបន្ថែមទៀត។

ពៅ បញ្ញាពេជ្រ បានរងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងអំឡុងឆ្នាំ២០០៣ គ្រាសិល្បៈកំពុងតែល្បីល្បាញមហាជនគាំទ្រ។ ក្រោយរងរបួស អ្នកនាងត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល និងដល់ស្រុកវៀតណាម មួយរយៈ រហូតបន្តមកប្រទេសថៃដល់សព្វថ្ងៃ។ មានរបស់របរជាច្រើនដែល បានលក់ព្យាបាល អស់រាប់មុឺនដុល្លារ លក់ទាំងផ្ទះកណ្តាលក្រុង។ មានវាសនាបានជាត្រឹមហ្នឹង បញ្ញាពេជ្រនូវតែតាំងចិត្ត ចង់ងើបដើរនៅពេលណាមួយជាក់ជាមិនខាន៕រក្សាសិទ្ធិដោយ៖សំណាងSV













