Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើទូរស័ព្ទដៃ មានអេស៊ីលីដាម៉ូបាល ប្រៀបដូចមានធនាគារក្នុងដៃអញ្ចឹង

ភ្នំពេញ ៖ អេស៊ីលីដាម៉ូបាល ជានិន្នាការដ៏ពេញនិយមនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងប្រទេសកម្ពុជា ដែលកំពុងទទួលបានការគាំទ្រពីអតិថិជន និងសាធារណជនជាច្រើនលាននាក់។

បើតាមធនាគារអេស៊ីលីដា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជន ក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃទឹក-ភ្លើង ទូទាត់ថ្លៃទំនិញតាម QR បញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃ បង់ថ្លៃវិក្កយបត្រសាលារៀន ដាក់ប្រាក់បញ្ញើ សំណើសុំឥណទាន ទូទាត់សំណងឥណទាន ទិញទំនិញតាមផ្សារអនឡាញ។ល។

អេស៊ីលីដាម៉ូបាល ជាកម្មវិធីធនាគារនៅលើទូរស័ព្ទដៃរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេបំផុតនៅកម្ពុជា។ អតិថិជន អាចទាញយកអេស៊ីលីដាម៉ូបាល មកប្រើប្រាស់ក្នុងទូរសព្ទដៃ និង បង្កើត គណនី ដោយមានលេខទូរសព្ទខ្លួនឯង ជាលេខគណនីបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ លេខទូរសព្ទរបស់អ្នកជាលេខគណនី អេស៊ីលីដាម៉ូបាល ទោះជាលេខពិសេសក្ដី គឺមិនតម្រូវឲ្យបង់ប្រាក់ឡើយ ហើយ ប្រតិបត្តិការនានានៅលើអេស៊ីលីដាម៉ូបាល ក៏មិនគិតថ្លៃសេវាដែរ។

គួរបញ្ជាក់ថា អតិថិជន មិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារនោះទេ គឺគ្រាន់តែទាញយក (download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery រួចហើយ បើកគណនី ជា លេខទូរសព្ទផ្ទាល់ខ្លួនរបស់អ្នក ដោយខ្លួនឯងបានភ្លាមៗ។ អេស៊ីលីដាម៉ូបាល ផ្ទេរប្រាក់បានរហូតដល់២០ម៉ឺនដុល្លារ និងមិនអស់ថ្លៃសេវា បើលោកអ្នកភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល អាចបង្កើតដោយខ្លួនឯងបានដោយ មិនចាំបាច់មកធនាគារ។ អេស៊ីលីដាម៉ូបាល ប្រៀបដូចជាធនាគារស្ថិតក្នុងដៃអ្នក ប្រើពេលណាក៏បាន កន្លែងណាក៏បាន ហើយកាត់បន្ថយហានិភ័យឆ្លងមេរោគកូវីដ១៩។ ជាពិសេសការទូទាត់តាមឃ្យូអរកូដអេស៊ីលីដាម៉ូបាល ទទួលបានបញ្ចុះតម្លៃហើយ និងមិនបារម្ភពីការឆ្លងកូវីដ ជាជម្រើសទូទាត់រហ័សទាន់ចិត្តរវាងអ្នកលក់និងអ្នកទិញ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕ រក្សាសិទ្ធិដោយ៖CEN

×