Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក រុស្ស៊ី វាយតម្លៃ​សកម្មភាព​អំពី​ជំនួប​កំពូល​ចិន​-​កូរ៉េខាងជើង​

spot_img

ការវាយតម្លៃ​នេះ​ត្រូវបាន​លើក​ឡើង​បន្ទាប់ពី​ដំណើរ​ទេស្សន​កិច្ច​មេដឹកនាំ​កូរ៉េខាងជើង​ទៅ​កាន់​ក្រុង​ប៉េកាំង​។ លើ​បណ្តាញ​សង្គម Twitter ប្រធានាធិបតី​ត្រាំ លើក​ឡើង​ច្បាស់ៗ​ថា ៖ “​ច្រើន​ឆ្នាំ​កន្លងមក និង​ឆ្លងកាត់​មេដឹកនាំ​ច្រើន​ជំនាន់ មនុស្ស​ទាំងឡាយ​សុទ្ធសឹង​ចាត់ទុកថា សន្តិភាព និង​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ពិតជា​ពិបាក​មានលទ្ធភាព​កើតមាន​បាន​។ ប៉ុន្តែ​ឥឡូវ​បាន​មាននូវ​ឱកាស​ល្អ​សម្រាប់​មេដឹកនាំ​គីម ជុង​អ៊ុន ធ្វើ​នូវ​រឿង​ត្រឹមត្រូវ​សម្រាប់​ពលរដ្ឋ​ប្រទេស​នេះ និង​មនុស្សលោក​”​។​

នៅ​ថ្ងៃ ២៨ ខែ​មីនា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​វាយតម្លៃ​ពី​អនាគត​មួយ​ទាក់​ការបោះបង់​អាវុធ​នុយក្លេអ៊ែ​របស់​មេ​ដឹកនាំ​គីម ជុង​អ៊ុន​

​លោក​ត្រាំ នៅ​ឲ្យដឹង​បន្ថែមថា លោក​បាន​ទទួល​សារ​ពី​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ប្រាប់ថា ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ហើយ​លោក​គីម ជុង​អ៊ុន ក៏​បាន​ផ្តោត​ទៅលើ​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ។ ទោះ​យ៉ាងណា​ប្រធានាធិបតី​ត្រាំ ក៏​បាន​អះអាង​បន្ថែមថា បណ្តា​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​ជា​អតិប្បរមា​លើ​ក្រុង​ព្យុង​យ៉ាង​នឹង​នៅ​ត្រូវ​បាន​បន្ត​រក្សា​ទុក​។​

​នៅ​ថ្ងៃ​ដដែល​នេះ រុស្ស៊ី​ប្រកាសថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន ទៅ​កាន់​ក្រុង​ប៉េកាំង​គឺជា​ជំហាន​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការប្រែប្រួល​សកម្ម​នៅលើ​ឧបទ្វីប​កូរ៉េ​។ រុស្ស៊ី​នៅ​បាន​ឲ្យដឹងថា គេ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ចិន ក៏​ដូច​ជា​ការ​បាន​ជំរុញ​ការដោះស្រាយ​បញ្ហា​របស់​តំបន់​ទាំងមូល ដោយ​ប្រើ​តាម​តែ​វិធានការ​នយោបាយ និង​ការទូត​តាមរយៈ​កិច្ចចរចា​ទល់មុខ​គ្នា​រវាង​បណ្តា​ភាគី​ដែល​ពាក់ព័ន្ធ​។​

​ស្របពេល​ជាមួយ​គ្នា​នោះ​មេដឹកនាំ​ចិន ក៏​បាន​វាយតម្លៃ​ខ្ពស់ ដំណើរ​ទស្សនកិច្ច​នេះ ហើយ​អះអាងថា សកម្មភាព​នេះ​បញ្ជាក់​ច្បាស់​ថា ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ទំនាក់ទំនង​ជាមួយ​ប៉េកាំង​មាន​សារៈ​ដ៏​សំខាន់​។ ប្រធាន​រដ្ឋ​ចិន​ស៊ី​ជិន​ពៀន ក៏​បាន​ទទួល​ពាក្យ​អញ្ជើញ​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង របស់​លោក​គីម ជុង​អ៊ុន ផ្ទាល់​៕ សូ​យ​ន​

spot_img
×