Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងរ៉ែ និងថាមពល ជំរុញឱ្យក្រុមហ៊ុនរុស្ស៊ី វិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រេងកាត នៅកម្ពុជា

ភ្នំពេញ ៖ ក្រួសួងរ៉ែ និងថាមពល បានជួបប្រជុំជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី តាមរយៈប្រព័ន្ធអនឡាញ ដោយផ្តោតលើការស្វែងយល់ពីសក្តានុពលវិនិយោគនៃវិស័យព័ត៌មានវិទ្យា និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងថាមពល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យក្រុមហ៊ុនរុស្ស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ទាំងគម្រោងថាមពលអគ្គិសនី និងគម្រោងអភិវឌ្ឍន៍ប្រេងកាត។
ឯកឧត្តម បានគូសបញ្ជាក់អំពីសាវតា និងសមិទិ្ធផលរបស់ក្រុមហ៊ុនរុស្ស៉ី ដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងគូសផែនទីប្រេងកាតនៅអាងសមុទ្រកម្ពុជាទាំងដែនគោក និងដែនសមុទ្រកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគផងដែរ។

កម្ពុជាបានប្រកាសជាផ្លូវការពីបរាជ័យរបស់ក្រុមហ៊ុន Kris Energy ក្នុងអាជីវកម្មបូបប្រេងកាតដំបូងរបស់ខ្លួននៅក្នុងខែសីហានេះ។ ក្រុមហ៊ុន Kris Energy ដែលគ្រោងក្នុងមួយថ្ងៃអាចបូមបាន ៥.៧០០ បារ៉ែល តែទីចុងបំផុតបានតែ ១.០០០ បារ៉ែល បានប្រកាសថា ឥឡូវក្រុមហ៊ុនបានក្ស័យធន់។

គួរបញ្ជាក់ថា ប្រេងកាត ជាធនធានដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋសង្ឃឹមថា អាចយកមកអភិវឌ្ឍន៍ប្រទេសជាតិ។ នៅពេលប្រកាសពីបរាជ័យជាមួយក្រុមហ៊ុន Kris Energy នៅប្លុក អេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា កម្ពុជានៅមានប្រភពប្រេងប្លុកផ្សេងក្នុងបាតសមុទ្រ៕ រក្សាសិទ្ធិដោយ៖CEN

×