ដំណើរទស្សនកិច្ចទៅកាន់បរទេសជាលើកដំបូងរបស់មេដឹកនាំគីម ជុងអ៊ុន ក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ព្រោះប្រទេសទាំងពីរពុំមានសេចក្តីថ្លែងការណ៍ណាមួយរហូតទល់ពេលដំណើរទស្សនកិច្ចត្រូវបានបញ្ចប់។
ដំណើរទស្សនកិច្ចយ៉ាងសម្ងាត់ទើបត្រូវបានទម្លាយចេញនៅនាទីចុងក្រោយ
មេដឹកនាំកូរ៉េខាងជើង និងជំទាវ Ri Sol-ju នៅថ្ងៃ ២៥ ខែមីនា ទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់ប្រធានរដ្ឋស៊ី ជិនពៀន។ មេដឹកនាំរូបបានជ្រើសរើសមធ្យោបាយទស្សនកិច្ចគឺរថភ្លើង។
នេះគឺជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចបរទេសដំបូងចាប់តាំងពីពេលមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចឆ្នាំ ២០១១។
ប្រធានរដ្ឋស៊ី ជិនពៀន និងលោកជំទាវ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកគីម ជុងអ៊ុន និងភរិយា នៅមហាទីលានប្រជាជនចិន នាទីក្រុងប៉េកាំង។
មេដឹកនាំប្រទេសទាំងពីរបានដើរត្រួតពល
ដំណើរទស្សនកិច្ចរបស់លោកគីម ជុងអ៊ុន ត្រូវបានចាត់ទុកថា ជារឿងនឹកស្មានពុំដល់ ហើយប្រព័ន្ធព័ត៌មានកូរ៉េខាងជើង និងចិន ត្រូវបានបិទជិតទាំងអស់ រហូតទល់ពេលលោកគីម ជុងអ៊ុន ត្រឡប់ទៅប្រទេសវិញ។
លោកគីម ជុងអ៊ុន និយាយថា ការជ្រើសរើសចិនជាគោលដៅនៃដំណើរទស្សនកិច្ចដំបូងគឺសំដៅអំពីបំណងប្រាថ្នាជំរុញចំណងទាក់ទងរវាងប្រទេសទាំងពីរឲ្យមានកាវិវឌ្ឍន៍បន្តទៅមុខឆ្ងាយទៀត ព្រមជាមួយនោះក៏បង្ហាញឲ្យឃើញការលើកតម្កើងរបស់មេដឹកនាំកូរ៉េខាងជើងចំពោះចំណងមិត្តភាពទ្វេភាគី។
មេដឹកនាំប្រទេសជិតខាងទាំងពីរ ក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាដៃគូសេដ្ឋកិច្ចយូរឆ្នាំ ចាប់ដៃគ្នាក្នុងជំនួបនាក្រុងប៉េកាំង។
មេដឹកនាំប្រទេសទាំងពីរ រួមនឹងមន្ត្រីជាន់ខ្ពស់ទាំងសងខាងរួមប្រជុំពិភាក្សាលើបញ្ហាទាំងឡាយក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាក្នុងតំបន់។
ទីភ្នាក់សារព័ត៌មានស៊ីនហួរ បានចុះផ្សាយថា លោកគីម ជុងអ៊ុន អះអាង និងសន្យាថា នឹងធ្វើឲ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូង បង្ហាញសុឆន្ទៈ។
លោកគីម ជុងអ៊ុន និងលោកស៊ី ជិនពៀន ក៏មានជំនួបពិភាក្សាដោយឡែក ។ មេដឹកនាំប្រទេសទាំងពីរ សុទ្ធតែអះអាងពីសារៈសំខាន់នៃចំណងមិត្តភាពរវាងចិន និងកូរ៉េខាងជើង។
មេដឹកនាំទាំងពីរួមនឹងភរិយាថតរូបទុកជាអនុស្សាវរីយ៍នៅផ្ទះភ្ញៀវ ។
លោកស៊ី ជិនពៀន និងភរិយា បរិភោគអាហារជាមួយលោកគីម ជុងអ៊ុន និងភរិយា ។
មេដឹកនាំប្រទេសទាំងពីរ ធ្វើជាអធិបតីស្វាគមន៍លោកគីម ជុងអ៊ុន និងភរិយា ។ មេដឹកនាំចិន កូរ៉េខាងជើង អង្គុយក្បែរគ្នា ក្នុងពិធីជប់លៀង ក៏ដូចជាទស្សនាកម្មវិធីសិល្បៈ
មេដឹកនាំទាំងពីរសើចញញឹមដាក់គ្នានៅក្នុងពិធីជប់លៀង
មេដឹកនាំគីម ជុងអ៊ុន ឲ្យដឹងថា លោកចាំបាច់មកកាន់ប្រទេសចិនដោយផ្ទាល់ ដើម្បីជូនពរលោកស៊ី ជិនពៀន ដែលទើបជាប់ឆ្នោតដឹកនាំប្រទេសចិន ហើយក៏ដើម្បីប្រកាសប្រាប់អំពីស្ថានការណ៍បច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ។
មេដឹកនាំទាំងពីរ រួមជាមួយប្រតិភូ ថតរូបក្នុងពិធីជប់លៀង ។ មេដឹកនាំគីម ជុងអ៊ុន និងភរិយាទៅចូលរួមទស្សនាពិព័រណ៍ផលិតផលប្រឌិត នៃវិទ្យាស្ថានវិទ្យាសាស្ត្រចិន ។
លោកគីម ជុងអ៊ុន ស្តាប់ការឧទ្ទេសនាមក្នុងពិព័រណ៍។
ប្រធានរដ្ឋស៊ី ជិនពៀន ចាប់ដៃលោកគីម ជុងអ៊ុន ក្នុងពេលមេដឹកនាំកូរ៉េខាងជើងបញ្ចប់ទស្សនកិច្ចមកកាន់ប្រទេសចិន។
មេដឹកនាំគីម ជុងអ៊ុន និងភរិយាគ្រវីដៃលាមេដឹកនាំចិន ពីលើរថភ្លើង ៕ ចន្ទ្រា