ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញកាលពីចុងសប្តាហ៍មុននេះ មកត្រឹម ០,២៦ ដល់ ៥៣១,៦៤ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៩៨០,៩២ លានរៀល ដែលគ្របដណ្តប់ដោយភាគហ៊ុន ABC ប្រមាណ ៨៩ភាគរយ។
GTI, PPSP, ABC និង PEPC បានកើនឡើងចន្លោះពី ១០ ទៅ ៤០រៀល ក្នុងមួយហ៊ុន មកបិទនៅថ្លៃ ៤.៣៦០រៀល ២.០៧០រៀល ១២.៥០០រៀល និង ៣.១៤០រៀល រៀងគ្នា។
ផ្ទុយទៅវិញ PPAP បានធ្លាក់ចុះ ៦០រៀល មកត្រឹម ១៤.៦៤០ រៀល ក្នុងមួយហ៊ុន។ PAS និង PWSA បានរក្សាថ្លៃថេរដដែល។ រីឯ GTI បានឡើងថ្លៃដល់ ៤.៣៦០រៀល ក្នុងមួយហ៊ុននាថ្ងៃសុក្រ ក្លាយជាភាគហ៊ុនដែលមានអត្រាប្រែប្រួលថ្លៃខ្ពស់ជាងគេជាមួយនឹងអត្រា ៣,៩ភាគរយ៕រក្សាសិទ្ធិដោយ៖CEN



