កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានដឹងថា ពូហ៊ន ដែលគេឲ្យរហ័សនាមថា កំពូលអ្នកសារព័ត៌មាន ត្រូវក្រុមកាងល្បែងជល់មាន់ ព្រួតវាយយ៉ាងចាស់ដៃ ក្រោយចុះទៅផ្សាយផ្ទាល់ ទីតាំងជល់មាន់មួយកន្លែង នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពីបានឃើញបែបនេះ មហាជនមួយចំនួនបានគាំទ្រអ្នកកាងល្បែង ថាវ៉ៃខ្លះទៅ ព្រោះខឹងទារលុយគេអត់បាន និងអ្នកខ្លះទៀតថា ចុះទៅមិនចេះសហការជាមួយអាជ្ញាធរ។ តែទោះយ៉ាងណា មហាជនពិតជាសម្តែងក្តីអាណិតដល់ ពូហ៊ន ជាខ្លាំង។
ពាក់ព័ន្ធរឿងរ៉ាវនេះផងដែរ លោក ផែង វណ្ណៈ ក៏បានបញ្ចេញមតិលើកឡើងនៅលើបណ្តាញសង្គម ដោយបានដាក់ចំៗថា៖ នៅពេលដែលមន្ត្រីមូលដ្ឋានមួយក្ដាប់តូចដេកដួលរមួលគ្រេចជាមួយជនសង្គមងងឹត ( មេបនល្បែងស៉ីសង ) ព្រោះតែផលប្រយោជន៍តិចតួច ធ្វើអោយជនសង្គមងងឹ ត មិនខ្លាចច្បាប់ ហេីយហ៊ានប្រេី ហឹ ង្សា លេីអ្នកសារព័ត៌មានថែមទៀតផង ។
ជាក់ស្តែងករណី ជនពាលបេីកវង់ល្បែងជល់មាន់ អាប៉ោងស៉ីសង នៅស្រុក កំពង់ត្របែកខេត្ត ព្រៃវែង ដែលបំពានបំរាមរបស់រាជរដ្ឋាភិបាលហេីយ នៅហ៊ានប្រេីហឹង្សា លេីអ្នកសារព័ត៌មានថែមទៀត ។
ចំណែក មេប៉ុស្តិ៍ចេញមកកាងមេវង់ល្បែងហេីយថែមទាំងបានចោទអ្នកសារព័ត៌មានថា ចេះតែនិយាយគ្មានការពិត និង មកផ្ទះគេផ្ដេសផ្ដាសប្រយ័ត្នរឿង។ តើមេប៉ុស្តិ៍ធុននេះគួរនៅបន្តកាន់តួនាទីតទៅមុខទៀត ឬយ៉ាងណា? បើមេប៉ុស្តិ៍ និងមេវង់ល្បែងស៊ីសងជាក្រុមតែមួយ ?
កន្លងមកនៅខាងខេត្តកំពង់ចាមក៏ធ្លាប់មានជេីងកាងវង់ល្បែងស៉ីសងប្រេីហឹង្សា ដាក់អ្នកសារព័ត៌មានដែរ តែមានអធិការរងស្រុកជេីងព្រៃចេញមុខសងលុយជំនួសទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












