Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម៦ខែដើមឆ្នាំ២០២១ ធនាគារអេស៊ីលីដា ចំណេញ ៨១លានដុល្លារអាមេរិក

ភ្នំពេញ​​ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារតែមួយគត់ ដែលមានភាគហ៊ុនជួញដូរ នៅផ្សារមូលបត្រកម្ពុជា (CSX) បានប្រកាសពីប្រាក់ចំណេញពាក់កណ្តាលឆ្នាំដំបូង របស់ខ្លួនចំនួន ៨១ លានដុល្លារ កើនឡើង ២៧,៤% បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នាកាលពីឆ្នាំមុន។

ធនាគារបានបញ្ជាក់ថាការកើនឡើងនេះភាគច្រើនបណ្តាលមកពីការកើនឡើងនៃចំណូលពីការប្រាក់សុទ្ធ ១២,៦% ក្នុងរយៈពេលដូចគ្នា។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ក្រុមហ៊ុន។
លើសពីនេះបើទោះបីជាក្រុមហ៊ុន ទទួលបានប្រាក់ចំណេញដុលច្រើនក៏ដោយនៅ ក្នុងរយៈពេលនេះធនាគារបានកាត់បន្ថយការបង់ពន្ធប្រហែល ១៦% នៃប្រាក់ចំណេញដុល (បើប្រៀបធៀបទៅនឹងអត្រាពន្ធសាជីវកម្ម ២០%) ។

ប្រាក់ចំណេញដុលត្រូវបានចុះបញ្ជីចំនួន ៩៨ លានដុល្លារហើយធនាគារបានបង់ពន្ធ ១៦,៨ លានដុល្លារ។ ការបន្ថយការបង់ពន្ធ នេះគឺដោយសារតែការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ទទួលបានជោគជ័យកាលពីឆ្នាំមុន។
យោងតាមច្បាប់ពន្ធ ធនាគារធនាគារ មានសិទ្ធិកាត់បន្ថយ ៥០% លើពន្ធលើប្រាក់ចំណេញរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការចុះបញ្ជីដោយផ្អែកលើភាគរយ នៃភាគហ៊ុនដែលបានចុះបញ្ជី និងការលើកលែងចំពោះបំណុលពន្ធផ្សេងៗ។

ធនាគាររំពឹងថានឹងខាតបង់ ១០,១ លានដុល្លារក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ លើប្រាក់កម្ចី ការដាក់ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយធនាគារផ្សេងទៀត និងបំណុលផ្សេងទៀត ដោយសារផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖CEN

×