Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមបង្កើនការប្រុងប្រយ័ត្ន ! ខេត្តបាត់ដំបងថ្ងៃនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ទៀត និងមានអ្នកជាចំនួន៧៩នាក់

បាត់ដំបង ៖ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានថ្មី ចំនួន៩៤នាក់ទៀត បន្ទាប់ពីបានធ្វើតេស្តរហ័សទៅលើអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ និងពលករមកពីប្រទេសថៃ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ។

តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា ក្នុងករណីឆ្លងវីរុសកូវីដ១៩ ទាំង៩៤នាក់នោះ មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ៨៥នាក់ ពលករមកពីប្រទេសថៃ ចំនួន៩នាក់។

ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានថ្មីនេះ ក្រុមគ្រូពេទ្យក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ឱ្យជាសះស្បើយចំនួន៧៩នាក់បន្ថែមទៀត និងបានអនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្តទៀត ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី៨ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤ ១៨៧ នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ៥៩៥ នាក់ មានករណីស្លាប់ចំនួន៤៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១ ៥៤៥ នាក់ ៕រក្សាសិទ្ធិដោយ៖CEN

×