Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ប្រកាសចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី ចាប់ផ្តើមពីថ្ងៃទី៩ ខែសីហា

ភ្នំពេញ​​ ៖ ក្រសួងការពារជាតិ បានប្រកាសអំពីកាលបរិច្ឆេទ និងកំណត់ទីកន្លែង ចាក់វាក់សាំងកូវដ-១៩ ដូសជម្រុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី ចាប់ផ្តើមពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

ក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្ដី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានជូនដំណឹងដល់អគ្គលេខាធិការ អគ្គនាយក នាយក នាយកដ្ឋាន ប្រធានស្ថាប័នអង្គភាពចំណុះក្រសួងការពារជាតិថា៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្ដី ចាប់ផ្តើមពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១តទៅ តាមកាលបរិច្ឆេទ និងកំណត់ទីកន្លែង ដូចខាងក្រោម៖

១-កងឯកភាពដែលត្រូវចាក់នៅមន្ទីរពេទ្យព្រះកេតុមាលា រួមមាន៖
-មន្ទីរពេទ្យព្រះកេតុមាលា (ចាក់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១)
-អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ (ចាក់នៅថ្ងៃទី១០,១១,១២ ខែសីហា ឆ្នាំ២០២១)
-អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច (ចាក់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១)
-អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស (ចាក់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១)
-សាកលវិទ្យាល័យការពារជាតិ (ចាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១)
-អគ្គនាយកដ្ឋានយោធសេវា (ចាក់នៅថ្ងៃទី១៦,១៧ ខែសីហា ឆ្នាំ២០២១)
-មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ចាក់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១)
២-កងឯកភាពដលត្រូវចាក់នៅវិទ្យាស្ថានវទ្យាសាស្ត្រសុខាភិបាល ខភម ចាប់ផ្តើមចាក់ពីថ្ងៃទី០៩,១០ ខែសីហា ឆ្នាំ២០២១ រួមមាន៖
-អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
-វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខភម
-ស្ថាប័នតុលាការយោធា
-ស្ថាប័នអយ្យការយោធា
-នាយកដ្ឋានអភិវឌ្ឍន៍
-កងពលតូចដឹកជញ្ជូនលេខ៩៩
៣-កងឯកភាពដលតូ្រវចាក់នៅសាលាបឋមសិក្សានាគវ័ន្ត ចាប់ផ្តើមចាក់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រួមមាន៖
-នាយកដ្ឋានសុខាភិបាល
-នាយកដ្ឋានបុគ្គលិក
-នាយកដ្ឋាននីតិកម្ម -នាយកដ្ឋានអធិការកិច្ច
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-នាយកដ្ឋានភូមិសាស្ត
ចាក់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
-អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ
-អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី
-នាយកដ្ឋានប្រេងឥន្ធនៈ
-នាយកដ្ឋានផ្គត់ផ្គង់ -នាយកដ្ឋានហិរញ្ញវត្ថុ
-នាយកដ្ឋានបញ្ជូនសារ
-នាយកដ្ឋានវិស្វកម្ម
៤-កងឯកភាពដែលតូ្រវចាក់នៅវិទ្យាស្ថានបច្ចេកទសយោធាតេជោ ហ៊ុន សែន ចាប់ផ្តើមចាក់ពីថ្ងៃទី០៩,១០ ខែសីហា ឆ្នាំ២០២១ រួមមាន៖
-វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន
-មជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារ នៃនាយកដ្ឋានបញ្ជូនសារ
៥-កងឯកភាពដែលត្រូវចាក់ នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ចាប់ផ្តើមចាក់ពីថ្ងៃទី០៩,១០ ខែសីហា ឆ្នាំ២០២១
-មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។

ពាក់ព័ន្ធនឹងកិច្ចការខាងលើ៖
-ប្រធានស្ថាប័នអង្គភាពត្រូវផ្សព្វផ្សាយដល់យោធិន និងប្រពន្ធ ឬប្ដី ស្ថិតក្រោមអង្គភាពខ្លួនមក ចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា ដោយយោធិន ត្រូវយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ខភម ប័ណ្ណចាក់វ៉ាក់សាំងរួច២ដង ឬទម្រង់ចាក់វ៉ាក់សាំងរួច២ដង និងប្រពន្ធ ឬប្ដីរបស់យោធិន ត្រូវយកភ្ជាប់មក
ជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ -ប្រធានស្ថាប័នអង្គភាព ត្រូវចាត់អនុប្រធាន ០១រូប និងនាយការិយាល័យបុគ្គលិក ដើម្បីដឹកនាំកម្លាំងអង្គភាពរបស់ខ្លួនមកចាក់វាក់សាំងកូវីដ-១៩ ដោយភ្ជាប់មកជាមួយនូវបញ្ជីគ្រប់គ្រងស្ថិតិយោធិន និង ប្រពន្ធ ឬប្តី តាមកាលបរិច្ឆេទ និងទីកន្លែង ដែលបានកំណត់។
-ស្ថាប័នអង្គភាពនីមួយៗត្រូវធ្វើរបាយការណ៍ អំពីលទ្ធផលចាក់វ៉ាក់សាំងយោធិននិងប្រពន្ធ ឬប្តី ផ្ញើមក ការិយាល័យផែនការ នាយកដ្ឋានបុគ្គលិក ដើម្បីបូកសរុបលទ្ធផល។
-បណ្តាស្ថាប័នអង្គភាពត្រូវសហការគ្នាឱ្យបានល្អ ពេលដំណើរការចាក់វាក់សាំងកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×