Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ របស់បុរសចិនម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់០៨ ឆ្នាំ និង ពិន័យប្រាក់ ចំនួន ១៥ លានរៀល ជាប់ពាក់ព័ន្ធនឹងការ ជួញដូរសារធាតុញៀន ទម្ងន់ ៦១,១៩ ក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៦។

សវនាការនេះបានឡើង ក្រេាមការដឹកនាំរបស់ចៅក្រមលោក ប្លង់ សំណង់ ជាប្រធានប្រឹក្សាចៅក្រមជំនុំជំម្រះ នៃសាលាឧទ្ធរណ៍ និងមានព្រះរាជអាជ្ញារង គឺលោកជំទាវ យឹម យឹម សុគន្ធារី ជាតំណាង អគ្គព្រះរាជអាជ្ញា ។

លោក ប្លង់ សំណាង ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទឈ្មោះ ខ្វាន់ ឆាងគិន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៨ ឆ្នាំ និងពិន័យប្រាក់ ចំនួន ១៥ លានរៀល ពីបទរក្សាទុក និងជួញដូរគ្រឿងញៀន តាមមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀ។

ជនជាប់ចោទឈ្មោះ ខ្វាន់ ឆាងគិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅក្នុងរាជធានីភ្នំពេញ និង រឹបអូសបានគ្រឿងញៀន ទម្ងន់ ៦១,១៩ ក្រាម។ តែជនជាប់ចោទ បានប្តឹងជំទាស់ មកសាលាឧទ្ធរណ៍ ដើម្បីសុំបន្ធូរបន្ថយទោស។

នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ខ្វាន់ ឆាងគិត បានឆ្លើយសារភាពថា គាត់ពិតបានប្រព្រឹត្តខុសនឹងច្បាប់របស់កម្ពុជា ដូចការចោទប្រកាន់គាត់ ខាងលើនោះមែន។ គាត់បានសុំឲ្យ តុលាការឧទ្ធរណ៍មេត្តា បន្ធូរបន្ថយទោសគាត់ចំនួន ០២ ឆ្នាំ ដើម្បីឆាប់បានវិលត្រឡប់ ទៅជួយជុំគ្រួសាររបស់គាត់វិញ។

សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០ព្រឹក៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

×